Olympic Pyeongchang ២០១៨ បិទបញ្ចប់ជាផ្លូវការ

(VOVWORLD) - ក្រោយរយៈពេលជាងពីរសប្តាហ៍ប្រកួតប្រជែង Olympic រដូវរងារ Pyeongchang ២០១៨ បានបិទបញ្ចប់ជាផ្លូវការនាយប់ថ្ងៃទី ២៥ កុម្ភៈនៅកូរ៉េខាង ត្បូង។ 
Olympic Pyeongchang ២០១៨ បិទបញ្ចប់ជាផ្លូវការ - ảnh 1 Olympic Pyeongchang ២០១៨ បិទបញ្ចប់ជាផ្លូវការ

(VOVworld) – ក្រោយរយៈពេលជាងពីរសប្តាហ៍ប្រកួតប្រជែង Olympic រដូវរងារ Pyeongchang ២០១៨ បានបិទបញ្ចប់ជាផ្លូវការនាយប់ថ្ងៃទី ២៥ កុម្ភៈនៅកូរ៉េខាង ត្បូង។ មហោស្រពកីឡារដូវរងារលើកទី ២៣ នេះជាព្រឹត្តិការណ៍ពិសេសចំពោះ កូរ៉េខាងត្បូងនិង ស.ប.ប.ក.។ គណៈកម្មាធិការ Olympic អន្តរជាតិបានអនុញ្ញត ឲ្យស.ប.ប.ក. ចូលរួមប្រកួតប្រជែងនៅវិញ្ញាសាចំនួន ៣ ដោយមានខ្លឹមសារចំនួន ៥។ ស.ប.ប.ក. និងកូរ៉េខាងត្បូងបានឯកភាពប្រើប្រាស់ឈ្មោះ «Korea» និងទង់ ជាតិរួមមានរូបភាពរបស់ឧបទ្វីបកូរ៉េឯកភាពនិងប្រើប្រាស់បទចម្រៀងប្រជាប្រិយ Arirang ជំនួសឲ្យភ្លេងជាតិនៃប្រទេសកូរ៉េទាំងពីរ។ Olympic Pyeongchang ២០១៨ នៅជាមហោស្រពកីឡារដូវរងារដំបូងក្នុងប្រវត្តិសាស្ត្រដោយមានមេដាយ មាសចំនួន ១០០ គ្រឿងដែលត្រូវបានប្រគល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ