OPCW៖ ស៊ីរីអនុវត្តន៍កិច្ចសន្យាអំពីការបំផ្លាញអាវុធគីមី

(VOVWORLD) -រដ្ឋាភិបាលស៊ីរីក៏បានផ្តល់របាយការណ៍ធ្វើបច្ចុប្បន្នភាពជាប្រចាំខែប្រចាំខែលេខ ៦៧ ស្ដីពីសកម្មភាពនៅលើទឹកដីប្រទេសនេះ ដែលទាក់ទិននឹង រោងចក្រផលិតអាវុធគីមី។
OPCW៖ ស៊ីរីអនុវត្តន៍កិច្ចសន្យាអំពីការបំផ្លាញអាវុធគីមី - ảnh 1ទីស្ដីការ អង្គការហាមប្រាមអាវុធគីមី  (OPCW) (រូបថត៖ vnanet.vn)

តាមរបាយការណ៍នាពេលថ្មីៗនេះរបស់អង្គការហាមប្រាមអាវុធគីមី  (OPCW) ដែលបានដាក់ជូនអង្គការសហប្រជាជាតិបានអះអាងថា៖ មូលដ្ឋានផលិតអាវុធគីមីទាំងអស់នៅស៊ីរីត្រូវបានបំផ្លាញចោល។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីTASS បានដកស្រង់របាយការណ៍នេះ ដែលបានធ្វើឡើងពីខែឧសភា ដល់ចុងខែមិថុនា ឆ្នាំ ២០១៩ ដោយបញ្ជាក់ថា លេខាធិការដ្ឋានរបស់ OPCW បានពិនិត្យមើលលើការបំផ្លាញចោលរោងចក្រផលិតអាវុធគីមីទាំងអស់ចំនួន ២៧ ដែលរដ្ឋាភិបាលស៊ីរីបានប្រកាស។ លើសពីនេះទៀតរដ្ឋាភិបាលស៊ីរីក៏បានផ្តល់របាយការណ៍ធ្វើបច្ចុប្បន្នភាពជាប្រចាំខែប្រចាំខែលេខ ៦៧ ស្ដីពីសកម្មភាពនៅលើទឹកដីប្រទេសនេះ ដែលទាក់ទិននឹង រោងចក្រផលិតអាវុធគីមី។ ហេតុដូច្នេះហើយ អាវុធគីមីទាំងអស់ដែលត្រូវបាននាំយកចេញពីទឹកដីស៊ីរីចាប់ពីឆ្នាំ ២០១៤ មក គឺត្រូវបានបំផ្លាញចោល។

របាយការណ៍របស់ OPCW បានលើកច្បាស់ថា ភារកិច្ចរបស់អង្គការនេះនៅស៊ីរីគឺ ផ្តោតលើការស្វែងរកការពិតនិងធ្វើការត្រួតពិនិត្យជាប្រចាំឆ្នាំនៅឯសំណង់ក្រោមដីដែលបានបំផ្លាញចោលរួចរាល់ហើយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ