OPEC + ពិចារណាបង្កើនផលិតកម្មធ្វើអាជីវកម្មប្រេងរ៉ែ

(VOVWORLD) - Bloomberg ក៏បានដកស្រង់ប្រភពព័ត៌មានរបស់ OPEC ដែលបានចាត់ទុកថា កម្លាំងចលករនៃតម្លៃប្រេងរ៉ែនឹងជំរុញបណ្ដាប្រទេសបន្ធូរបន្ថយវិធានការដាក់កំហិតនាបច្ចុប្បន្ននេះ។
OPEC + ពិចារណាបង្កើនផលិតកម្មធ្វើអាជីវកម្មប្រេងរ៉ែ - ảnh 1 រោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអូឌីត (រូបថត៖ AFP / TTXVN

ទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិក បានផ្សាយព័ត៌មានថា រុស្ស៊ី អារ៉ាប់ប៊ីសាអូឌីត និងប្រទេសដទៃទៀត ដែលជាសមា ជិកអង្គការបណ្ដាប្រទេស នាំចេញ ប្រេងរ៉ែនិងដៃគូ (OPEC+) គ្រោងនឹងពិភាក្សាអំពីការបង្កើនទិន្នផលធ្វើអាជីវកម្មប្រេងរ៉ែ ចាប់ពីខែសីហាខាងមុខ តាមនោះនឹង ពិចារណាបន្ធូរបន្ថយវិធានការដាក់កំហិតអំពីទិន្នផលធ្វើអាជីវកម្ម ដែលបានដាក់ចេញ កាលពីនិទាឃរដូវកន្លងទៅ ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំតាម រយៈប្រព័ន្ធវីដេអូអំពីបញ្ហានេះនាថ្ងៃទី ១៥ ខែកក្កដាខាងមុខ។

ទន្ទឹមនឹងនេះ Bloomberg ក៏បានដកស្រង់ប្រភពព័ត៌មានរបស់ OPEC ដែលបានចាត់ទុកថា កម្លាំងចលករនៃតម្លៃប្រេងរ៉ែនឹងជំរុញបណ្ដាប្រទេសបន្ធូរបន្ថយវិធានការដាក់កំហិតនាបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ