OPEC+ យល់ព្រមបង្កើនផលិតកម្មប្រេងឆៅរហូតដល់ ៦៤៨ ពាន់បារែលក្នុងមួយថ្ងៃ

(VOVWORLD) - កិច្ចប្រជុំតាមអនឡាញរបស់អង្គការនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទីផ្សារប្រកបដោយ តុល្យភាព និងស្ថិរភាព ដូច្នេះហើយ OPEC+ បានសម្រេចចិត្តបង្កើនផលិតកម្មដល់ ៦៤៨ ពាន់បារែលក្នុងមួយថ្ងៃក្នុងខែកក្កដា និងសីហា។
OPEC+ យល់ព្រមបង្កើនផលិតកម្មប្រេងឆៅរហូតដល់ ៦៤៨ ពាន់បារែលក្នុងមួយថ្ងៃ - ảnh 1រូបថត៖ រ៉យទ័រ

នាយប់ថ្ងៃទី ២ ខែមិថុនា (ម៉ោងនៅវៀតណាម) អង្គការនៃបណ្ដាប្រទេសនាំចេញប្រេង និងដៃគូនានា (OPEC+) បានព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងឆៅលើសពីការគ្រោងទុកក្នុងបរិបទដែលតម្លៃ "មាសខ្មៅ" បានកើនឡើង ហើយសហភាពអឺរ៉ុប (EU) ទើបតែបានប្រកាសហាមប្រាមការនាំចូលប្រេងពីរុស្ស៊ី។

សេចក្តីប្រកាសរបស់អង្គការ OPEC+ បានលើកច្បាស់ថា កិច្ចប្រជុំតាមអនឡាញរបស់អង្គការនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទីផ្សារប្រកបដោយ តុល្យភាព និងស្ថិរភាព ដូច្នេះហើយ OPEC+ បានសម្រេចចិត្តបង្កើនផលិតកម្មដល់ ៦៤៨ ពាន់បារែលក្នុងមួយថ្ងៃក្នុងខែកក្កដា និងសីហា។ មុននឹងបញ្ចប់កិច្ចប្រជុំខាងលើ ប្រទេសសមាជិក OPEC+ ទាំង ២៣  ក៏បានរៀបចំផែនការកោះប្រជុំជាបន្តនាថ្ងៃទី ៣០ មិថុនាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ