OPEC លើកច្បាស់ពីតួនាទីយ៉ាងសំខាន់របស់រុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ៣១ ខែកក្កដា អគ្គលេខាធិការនៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) លោក Haitham al-Ghais បានលើកច្បាស់ពីតួនាទីយ៉ាងសំខាន់របស់រុស្ស៊ីក្នុងអង្គការ OPEC និងដៃគូ (OPEC+)។
រូបសញ្ញារបស់ OPEC នៅទីស្នាក់ការកណ្តាល នៅទីក្រុងវីយែន ប្រទេសអូទ្រីស។ រូបថត៖ AFP/TTXVN |
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតគុយវ៉ែត Alrai លោក Haitham al-Ghais បានចាត់ទូកថា រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃកិច្ចព្រមព្រៀងនានា។ លោកបានបញ្ជាក់ថា OPEC មិនប្រកួតប្រជែងជាមួយរុស្ស៊ីឡើយ ដោយហៅរុស្ស៊ីថា ជាអ្នកលេងដ៏ធំ និងមានឥទ្ធិពលកំពូលលើផែនទីថាមពលពិភពលោក។
ទាក់ទងនឹងតម្លៃប្រេង លោក Haitham al-Ghais បានឲ្យដឹងថា អង្គការ OPEC មិនគ្រប់គ្រងតម្លៃប្រេងនោះទេ ប៉ុន្តែអង្គការនេះមានតួនាទីគ្រប់គ្រងទីផ្សារទាក់ទងនឹងការផ្គត់ផ្គង់និងតម្រូវការ ដោយពណ៌នាស្ថានភាពទីផ្សារប្រេងបច្ចុប្បន្នថា "អស្ថេរភាព និងមានភាពច្របូកច្របល់"។ ទោះជាយ៉ាងណាក៏ដោយ លោកបានជឿជាក់ថា ការកើនឡើងតម្លៃប្រេងនាពេលថ្មីៗនេះ មិនត្រឹមតែទាក់ទងនឹងការវិវឌ្ឍន៍នៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ។ បើតាមលោក កត្តាសំខាន់បំផុតគឺជាការបន្តខ្វះខាតការវិនិយោគទៅលើវិស័យការខួង ការវាស់ស្ទង់ និងផលិត ដែលនឹងជំរុញឲ្យតម្លៃប្រេងកាន់តែកើនឡើង៕