OPEC អំពាវនាវឲ្យប្រទេសធ្វើអាជីវកម្មប្រេងជួបចរចារ
(VOVworld)-អង្គការនៃបណ្តាប្រទេសនាំចេញប្រេងរ៉ែ (OPEC) នាថ្ងៃទី៣១សីហា
បានប្រកាសថា ត្រៀមខ្លួនជាស្រេចអនុវត្តការចរចារជាមួយប្រទេសធ្វើអាជីវកម្ម ប្រេងមិនចំណុះអង្គការនេះ ដើម្បីស្ថិរភាពតម្លៃប្រេងរ៉ែលើទីផ្សារពិភពលោក ។ ក្នុងសេចក្តីជូនដំណឹងមួយ OPEC បានជូនដំណឹងថា សហប្រតិបត្តិការជាកត្តា
ស្នូល សម្រេចអនាគតនៃទីផ្សារប្រេងរ៉ែ ដូច្នេះប្រការសំខាន់គឺត្រូវដំណើរការ ជំនួបសន្ទនារវាងបណ្តាប្រទេសដើរតួនាទីធំក្នុងទីផ្សារនេះ។ មជ្ឈដ្ឋានអ្នកជំនាញ
បានចាត់ទុកថា ដើម្បីកុំឲ្យតម្លៃប្រេងបន្តការធ្លាក់ចុះ ត្រូវកាត់បន្ថយការធ្វើអាជីវ កម្មររបស់បណ្តាប្រទេស PEC។ ប៉ុន្តែអង្គការនេះនៅមិនទាន់មានផែនការអនុវត្ត
កិច្ចប្រជុំវិសាមញ្ញមួយ ដោយមិនអើពើដល់ការអំពាវនាវរបស់ប្រទេសជា សមាជិក
គឺវេណេហ្ស៊ុយអេឡានិង Ecuador ដែលកំពុងរងឥទ្ធិពលដោយសារ តម្លៃប្រេងធ្លាក់
ចុះយ៉ាងខ្លាំង៕