OSCE អំពាវនាវឈប់បាញ់មួយរំពេចនៅភាគខាងកើតអ៊ុយក្រែន

OSCE អំពាវនាវឈប់បាញ់មួយរំពេចនៅភាគខាងកើតអ៊ុយក្រែន - ảnh 1
ទាហានរដ្ឋាភិបាលអ៊ុយក្រែនជម្លៀសប្រជាជនចេញពីតំបន់សឹក
 (រូបថតៈAFP-TTXVN )


(VOVworld)-ប្រធានក្រុមបេសកកម្មនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប
OSCE នៅអ៊ុយក្រែន លោក Ertugrul Apakan នាថ្ងៃទី៤កុម្ភៈបានអំពាវនាវ​បង្កើត
របៀងមនុស្សធម៌១ ដើម្បីជម្លៀសជនស៊ីវិលចេញពីតំបន់សឹកនៅភាគខាង កើត
អ៊ុយក្រែន។ តាមមន្ត្រី OSCE រូបនេះថា ភាគីមានជំលោះនានាត្រូវបញ្ចប់ ភ្លាម
មួយរំពេច ការបាញ់បំផ្លាញតម្រង់ទៅលើទីប្រជុំជន បញ្ចប់រាល់សកម្មភាព​យោធាដើម្បីបង្កើតឡើងបទឈប់បាញ់ជាបណ្តោះអាសន្ន។ លោក ក៏បាន
សង្កត់ ធ្ងន់ថា បទឈប់បាញ់ត្រូវបានអនុវត្តភ្លាមមួយរំពេចនិងយ៉ាងហោច
ណាស់ត្រូវ បានអូសបន្លាយក្នុងរយៈពេល៣ថ្ងៃ។

        ក្នុងព្រឹត្តការណ៍ទាក់ទិន១ទៀត អនុប្រធានាធិបតីអាមេរិក លោក Joe Biden នាថ្ងៃទី៥កុម្ភៈនឹងចាប់ផ្តើមដំណើទៅទស្សនកិច្ចទ្វីបអឺរ៉ុប និងប្រទេសអ៊ុយក្រែន ជាកន្លែងបង្អង់ដំណើដំបូងរបស់លោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ