Oxford Economics ព្យាករណ៍ថា​សេដ្ឋកិច្ចវៀតណាម​នឹងស្ដារឡើងវិញ​យ៉ាងឆាប់រហ័ស ហើយទទួលបានកំណើន ២,៣% ក្នុងឆ្នាំ ២០២០

(VOVWORLD) -  ឈានដល់ឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៨% ។
Oxford Economics ព្យាករណ៍ថា​សេដ្ឋកិច្ចវៀតណាម​នឹងស្ដារឡើងវិញ​យ៉ាងឆាប់រហ័ស ហើយទទួលបានកំណើន ២,៣% ក្នុងឆ្នាំ ២០២០ - ảnh 1រោងចក្រកែច្នៃម្ហូបអាហារនៅវៀតណាម  (រូបថត៖ VNA)

ការគ្រប់គ្រងជំងឺរាតត្បាត COVID-19 យ៉ាងល្អ នឹងជួយវៀតណាម ស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រស័ស បើប្រៀបធៀបនឹងខឿនសេដ្ឋកិច្ចដទៃទៀតក្នុងតំបន់។ សេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញក្នុងឆមាសទី ២ ដូច្នេះ វៀតណាមអាចទទួលបានកំណើនទូទាំងប្រទេសឡើងដល់ ២,៣% ។ ឈានដល់ឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៨% ។ នេះគឺជាការវាយតម្លៃរបស់ អ្នកជំនាញ Sian Fenner មកពី Oxford Economics (ទីភ្នាក់ងារព្យាករណ៍និងវិភាគជួរមុខនៅលើពិភពលោក) ដែលបានប្រកាសកាលពីថ្ងៃទី ១៤ ខែកក្កដា។

ការវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាមត្រូវបានរំពឹងថានឹងកើនឡើង ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដោយសារសក្តានុពលនៃធនធានពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ