Phu Quoc ទទួលស្វាគមន៍ជើងហោះហើរដំបូងគេពី Uzbekistan ក្រោយជំងឺកូវីដ-១៩
(VOVWORLD) - នាថ្ងៃទី ១ វិច្ឆិកា ទីក្រុង Phu Quoc ខេត្ត Kien Giang បានទទួលស្វាគមន៍ជើងហោះហើរ Charter លើកដំបូងពីប្រទេសអ៊ូសបេគីស្ថាន។
អ្នកដំណើរពី Uzbekistan ទៅកាន់ Phu Quoc ថ្ងៃទី ១ ខែវិច្ឆិកា។ (រូបថត៖ Nguyen Minh/zingnews.vn) |
ជើងហោះហើរដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Uzbekistan Airways បាននាំអ្នកដំណើរប្រហែល ១៨០ នាក់មកកាន់អាកាសយានដ្ឋានអន្តរជាតិ Phu Quoc ។
តាមផែនការ Uzbekistan Airways នឹងដំណើរការជើងហោះហើរទៅនិងមក ចំនួន ១៨ ជើងពី Uzbekistan ទៅ Phu Quoc ចាប់ពីពេលនេះរហូតដល់ចុងខែមីនា ឆ្នាំ ២០២៣។ ក្នុងជើងហោះហើរនីមួយៗ អ្នកដំណើរនឹងស្នាក់នៅកោះពេជ្រ ក្នុងរយៈពេល ៧-៩យប់។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ Phu Quoc មានជើងហោះហើរអន្តរជាតិចំនួន ៥ ដែលកំពុងដំណើរការជាទៀងទាត់ ជាមួយនឹងប្រេកង់ ៨ ជើងក្នុងមួយថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc បានស្វាគមន៍ជានិច្ចនូវជើងហោះហើរអន្តរជាតិមកកាន់កោះពេជ្រ ដែលបង្ហាញថា Phu Quoc ត្រូវបានភ្ញៀវទេសចរអន្តរជាតិ ជ្រើសរើសដើម្បីទៅទស្សនា និងសម្រាកលំហែកាយ ក្រោយរយៈពេលដ៏យូរលង់ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ដោយឡែកក្នុងខែតុលា ឆ្នាំ ២០២២ ទីក្រុង Phu Quoc បានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចំនួនជាង ២៩,៦ ពាន់នាក់ កើនឡើង ១៥,៧% បើធៀបនឹងខែមុន៕