Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម

Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម - ảnh 1
Qata មានគោលបំណងវិនិយោគបណ្ដាគំរោងការណ៍ធំនិងយូរអង្វែងនៅវៀតណាម

          (VOV)_នារសៀលថ្ងៃទី១៥ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang​
បានទទួលជួបសន្ទនាជាមួយលោក Abdullah Bin Ibrahim Abdulrahman Sultan Al
Hamar ឯកអគ្គរដ្ឋទូត Qata អញ្ជើញមកជំរាប់លា បញ្ចប់បេសកកម្មការទូតនៅ​វៀត
​ណាម។ ​នៅទីនេះ ប្រធានរដ្ឋ លោក truong Tan Sang ​វាយតំលៃខ្ពស់​ចំពោះឯកអ​គ្គរដ្ឋទូត Abdullah បានរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កិច្ច​សហ​ប្រតិបត្តិការ
រវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋមានគោលបំណងថា៖ នា​ពេលខាងមុខ វៀត
ណាមនិង  Qata បន្តបង្កើនជំនួបសន្ទនាជាន់ខ្ពស់ ផ្លាស់ប្តូរ​គណៈប្រតិភូ​អង្គភាព
អាជីវកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិ​បត្តិ​ការ​ វិនិយោគ ពាណិជ្ជ
កម្ម រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ប្រធានរដ្ឋ​ក៏បាន​ស្នើអោយភាគី  Qata 
ម្ចាស់ការស្វែងរកគំរោងការណ៍ធំៗ នៅវៀតណាម សម​ស្រប​ជា​មួយសមត្ថភាព
របស់  Qata ពិសេសគឺយកចិត្តទុកដាក់ចំពោះវិស័យសំ​ខាន់ៗ ​ដូចជា៖ ​គមនាគមន៍ផ្លូវ ស្ពាន ឧស្ម័ន…ជាដើម។ ប្រធានរដ្ឋក៏បានអះអាងថា៖​វៀត​ណាមជានិច្ចកាល
បង្កលក្ខណះងាយស្រួល ដើម្បីបណ្ដាអង្គភាពអាជីវកម្ម  Qata មកវិនិយោគនៅ
វៀតណាម។

          រីឯ ឯកអ​គ្គរដ្ឋទូត Abdullahវិញ បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល Qatar មាន​
គោលបំណងវិនិយោគគំរោងការណ៍ធំៗនិងយូរអង្វែងនៅវៀតណាម។ ទន្ទឹមនឹង
នោះ លោកក៏បានអោយដឹងថា៖ Qatar បានបើកធនាគារនៅទីក្រុងហូជីមិញ និង
សង្ឃឹមថា៖​វៀតណាមនឹងបង្កលក្ខណះ ដើម្បីបង្កើតបន្ថែមសាខាធនាគារ​នៅទី
​ក្រុងហូជីមិញទៀត។ នេះគឺជាស្ពានតភ្ជាប់ បើកចេញឱកាសជាច្រើន ហើយផ្តល់
ទុន​សំរាប់អង្គភាពអាជីវកម្មនានានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ