Qatar បដិសេធការទាមទាខុសឆ្គងរបស់បណ្ដាប្រទេសអារ៉ាប់

(VOVWORLD) - នាថ្ងៃទី ២៩ មិថុនា Qatar បានប្រកាសត្រៀមខ្លួនជាស្រេច ពិភាក្សាអំពីបញ្ហាស្របច្បាប់ជាមួយប្រទេសអារ៉ាប់នានាសំដៅបញ្ឈប់វិបត្តិការតូត នាបច្ចុប្បន្នក្នុងតំបន់ ប៉ុន្តែ អះអាងថា៖ ឱសានវាទដែលបណ្ដាប្រទេសអារ៉ាប់បាន នាំចេញនាសប្តាហ៍មុនគឺមិនអាចឆ្លើយតបបានឡើយដោយសារភាពខុសឆ្គងនៃ ឯកសារនេះ។
Qatar បដិសេធការទាមទាខុសឆ្គងរបស់បណ្ដាប្រទេសអារ៉ាប់ - ảnh 1 Qatar បដិសេធការទាមទាខុសឆ្គងរបស់បណ្ដាប្រទេសអារ៉ាប់

(VOVworld) – នាថ្ងៃទី ២៩ មិថុនា Qatar បានប្រកាសត្រៀមខ្លួនជាស្រេច ពិភាក្សាអំពីបញ្ហាស្របច្បាប់ជាមួយប្រទេសអារ៉ាប់នានាសំដៅបញ្ឈប់វិបត្តិការតូត នាបច្ចុប្បន្នក្នុងតំបន់ ប៉ុន្តែ អះអាងថា៖ ឱសានវាទដែលបណ្ដាប្រទេសអារ៉ាប់បាន នាំចេញនាសប្តាហ៍មុនគឺមិនអាចឆ្លើយតបបានឡើយដោយសារភាពខុសឆ្គងនៃ ឯកសារនេះ។ រដ្ឋមន្ត្រីការបរទេស  Qatar Sheikh Mohammed bin Abdulrahman al Thani បានសង្កត់ធ្ងន់ថា៖ Doha  យកចិត្តទុកដាក់ដល់ការចរ ចារបញ្ហាស្របច្បាប់ដែលប្រទេសនោឈូងសមុទ្រពែក្យមានការយកចិត្តទុកដាក់ ដូចគ្នា ប៉ុន្តែ នៅមានការទាមទាមិនសមស្របទេ។ លោកបានលើកច្បាស់ថា៖ ការកាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បណ្ដាញ ភេរវកម្ម Al Qaeda  និងចលនាឥស្លាម Hezbollah របស់លីបង់គឺមិនអាចត្រូវបាន អនុវត្តបានឡើយ ព្រោះថា ទំនាក់ទំនងទាំងនេះគ្មានវត្តមានទេ។ Qatar មិនអាច និរទេសសមាជិកនៃកំលាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ទេ ដោយសារ គេមិនស្ថិតនៅប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេស al Thani បានសន្និដ្ឋានថា៖ Qatar កំពុងត្រូវបានដាក់សម្ពាធទៅដល់ការដាក់កំហិតលើអធិបតេយ្យភាពរបស់ខ្លួនហើយប្រទេសនេះគ្មានពេលណាដែលអនុញ្ញាត្តិឲ្យប្រការនេះកើតមានឡើងឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ