RCEP នឹងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងប្រឆាំងនឹងនិន្នាការគាំពារនិយម

(VOVWORLD) - អ្នកនាំពាក្យគោលនយោបាយកិច្ចការបរទេសនៃសម្ព័ន្ធគណៈបក្សប្រជាធិបតេយ្យ/សង្គមគ្រីស្ទសាសនា (CDU/CSU)) នៃសភាអាល្លឺម៉ង់ លោក Jurgen Hardt  បានចេញសេចក្តីប្រកាសព័ត៌មាន ដោយព្រមានសហភាពអឺរ៉ុប (EU) ឱ្យត្រូវជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយឡែកយ៉ាងឆាប់រហ័ស។
RCEP នឹងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងប្រឆាំងនឹងនិន្នាការគាំពារនិយម - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ និងថ្នាក់ដឹកនាំជាន់ខ្ពស់ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ RCEP (រូបថត៖ TTXVN)

បន្ទាប់ពេលដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានចុះហត្ថ លេខានៅទីក្រុងហាណូយនាថ្ងៃទី ១៥ ខែវិច្ឆិកា អ្នកនាំពាក្យគោលនយោបាយកិច្ចការបរទេសនៃសម្ព័ន្ធគណៈបក្សប្រជាធិបតេយ្យ/សង្គមគ្រីស្ទសាសនា (CDU/CSU)) នៅក្នុងសភាអាល្លឺម៉ង់ លោក Jurgen Hardt  បានចេញសេចក្តីប្រកាសព័ត៌មាន ដោយព្រមានសហភាពអឺរ៉ុប (EU) ឱ្យត្រូវជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយឡែកយ៉ាងឆាប់រហ័ស ពីព្រោះ RCEP គឺជាស្នូរជួងក្រើនរំលឹកសម្រាប់សហភាពអឺរ៉ុប EU) ផងដែរ។

នៅក្នុងសេចក្តីប្រកាស លោក Hardt បានសង្កត់ធ្ងន់ថា ការបញ្ចប់ RCEP នៅអាស៊ីបានបង្កើតជាមជ្ឈ មណ្ឌលពាណិជ្ជកម្មថ្មីដោយគ្មានការចូលរួមពីអឺរ៉ុបនិងអាមេរិក។ លោក Hardt បានអំពាវនាវឱ្យអឺរ៉ុប ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។ លោក Hardt ក៏បានជំរុញ ឱ្យបណ្តាប្រ ទេសអឺរ៉ុបផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសហ ភាពអឺរ៉ុបនិងកាណាដា (CETA) ក៏ដូចជា ត្រៀមរៀបចំយ៉ាងល្អសម្រាប់រាល់កិច្ចចរចាពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក។

ក្នុងពេលជាមួយគ្នានោះ សារព័ត៌មានអាល្លឺម៉ង់និងកាសែតធំៗ ជាច្រើនរបស់អាល្លឺម៉ង់ក៏បានរាយការណ៍អំពីការចុះហត្ថលេខាលើ RCEP ក្នុងនោះបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជំរុញការធ្វើសមាហ រណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងប្រឆាំងនឹងនិន្នាការគាំពារនិយមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ