Reuters៖ ក្រុមហ៊ុន CapitaLand ចរចាទិញអចលនទ្រព្យវៀតណាមពី Vinhomes

(VOVWORLD) - CapitaLand (ភាគច្រើនកាន់កាប់ដោយវិនិយោគិនរដ្ឋសិង្ហបុរី Temasek Holdings) និង Vinhomes (ដែលមានតម្លៃទីផ្សារ ៨ ពាន់លានដុល្លារ) បានពិភាក្សាអំពីគម្រោងជាច្រើនដែលគ្រប់គ្រងដោយ Vinhomes។ 

ទីភ្នាក់ងារសារព័ត៌មាន Reuters របស់ចក្រភពអង់គ្លេស ទើបតែបានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យអាស៊ី CapitaLand កំពុងពិភាក្សាគ្នាដើម្បីទិញអចលនទ្រព្យដែលមានតម្លៃ ១,៥ ពាន់លានដុល្លារពីក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីធំជាងគេរបស់វៀតណាមគឺ Vinhomes JSC។ CapitaLand (ភាគច្រើនកាន់កាប់ដោយវិនិយោគិនរដ្ឋសិង្ហបុរី Temasek Holdings) និង Vinhomes (ដែលមានតម្លៃទីផ្សារ ៨ ពាន់លានដុល្លារ) បានពិភាក្សាអំពីគម្រោងជាច្រើនដែលគ្រប់គ្រងដោយ Vinhomes។ កិច្ចព្រមព្រៀងនេះនឹងគូសសញ្ញាសម្គាល់ប្រតិបត្តិការអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ តាមនោះ ក្រុមហ៊ុន CapitaLand កំពុងពិចារណាទិញផ្នែកមួយនៃគម្រោង Vinhomes' Ocean Park ៣ ដែលជាគម្រោងបែបរមណីយដ្ឋានសម្រាកលំហែកាយមានទំហំជិត ៣០០ ហិកតានៅជិតរដ្ឋធានីហាណូយ និងគម្រោងមួយទៀតនៅ Hai Phong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ