Seoul និងព្យុងយ៉ាងមិនទទួលបានការព្រមព្រៀងអំពីបញ្ហាឧស្សាហកម្មរួម Kaesong ណាមួយឡើយ

Seoul និងព្យុងយ៉ាងមិនទទួលបានការព្រមព្រៀងអំពីបញ្ហាឧស្សាហកម្មរួម Kaesong ណាមួយឡើយ - ảnh 1
ប្រទេសទាំង ២ បានឯកភាពដំណើរការវង់ចរចារជាបន្ត នាថ្ងៃទី ២៥ កក្កដា ខាងមុខនេះ៕
 (Image: Vietnamplus)

(VOVworld) – ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះនិង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនទទួលបានការព្រមព្រៀងណា
មួយឡើយជាថ្មីម្តងទៀតក្នុងវង់ចរចារថ្នាក់ឯកទេសលើកទី ៥ អំពីការចាប់ផ្តើម សកម្មភាពរបស់មណ្ឌលឧស្សាហកម្មរួម Kaesong។ តាមមជ្ឈដ្ឋានអ្នកសារព័ត៌មាន
កូរ៉េខាងត្បូងឲ្យដឹងថា៖ វង់ចរចារបានបញ្ចប់ នារសៀលថ្ងៃទី ២២ កក្កដា ។ ក្នុង
បណ្ដាការចរចារពេញអង្គ Seoul បានផ្តើមឡើងពង្រាងការព្រមព្រៀង ក្នុងនោះ ព្យុងយ៉ាងត្រូវធានាយ៉ាង់ច្បាស់លាស់ថា៖ មិនឲ្យកើតមានឡើង បញ្ឈប់សកម្មភាព របស់មណ្ឌលឧស្សាហកម្មរួម Kaesong ដោយឯតោភាគីទៀត ទេ។ ភាគីព្យុងយ៉ាងក៏ បាននាំចេញសំណើររបស់ខ្លួន។ ប៉ុន្តែ ភាគីទាំង ២ មិនទទួលបានសម្លេងរួម ឡើយ។
ប្រទេសទាំង ២ បានឯកភាពដំណើរការវង់ចរចារជាបន្ត នាថ្ងៃទី ២៥ កក្កដា
ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ