Slovakia កាន់ដំណែងធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូង

Slovakia កាន់ដំណែងធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូង - ảnh 1
Slovakia កាន់ដំណែងធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូង (Image: VNA)


(VOVworld) – ចាប់ពីថ្ងៃទី ១ កក្កដា តទៅ ប្រទេស Slovakia កាន់ដំណែងធ្វើ
ជាប្រធានប្តូរ វែនទី ១១៦​ របស់សហភាពអឺរ៉ុប (EU) ក្រោយរយៈពេល ១២ ឆ្នាំ
ចូលរួមសហភាពនេះ។ ទោះបីជាអះអាងថា  Slovakia ត្រៀមខ្លួនជាស្រេចទទួល
កាន់ដំណែងជាប្រធាន EU ក្តី ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស Slovakia លោក​ Miroslav
 Lajcak បានចាត់ទុកថា៖ ប្រទេសនេះនឹង ប្រឈមមុខនឹងរាល់ការសាកល្បង
ដ៏ធ្ងន់ធ្ងរពីមុនមក​តាំងពីការដោះស្រាយការខ្វែងគំនិតជុំវិញបញ្ហាអន្តោប្រវេសន៍
រវាងប្រទេសជាសមាជិកនានាដល់ផលវិបាកដែលផ្ទុះឡើងពីសេចក្តីសម្រេចចាក
ចេញពី EU  របស់អង់គ្លេស ក៏ដូចជា ដំណើរការកម្មវិធីកែទម្រង់ EU សំដៅ
ពង្រឹងសាមគ្គីភាពក្នុងប្លុកនិងឋានៈរបស់សហភាព ផងដែរ។ សាធារណៈមតិ
បានវាយតំលៃ ថា៖ Slovakia បានត្រៀមរៀបចំដោយគ្រប់គ្រាន់សំរាប់ឋានៈ
ធ្វើជាប្រធានប្តូរវែនរបស់ EU ជាលើកដំបូងនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ