SOM ៣ - Apec ២០១៧៖ រឹតបន្តឹងការតភ្ជាប់ក្នុងការបង្ការប្រឆាំងការរត់ពន្ធ

(VOVWORLD) -នាថ្ងៃទី ២២ សីហា នៅទីក្រុងហូជីមិញ សន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានានៃវេទិកាសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក APEC ២០១៧ បានបន្តថ្ងៃធ្វើការទី ៤ ដោយមានសកម្មភាពចំនួន ១២ នៃក្រុមកិច្ចការសុខាភិបាល អនុគណៈកម្មការស្តីពីបទដ្ឋាន និងសមស្របតាមបទដ្ឋាន អនុគណៈកម្មការស្ដីពីបែបបទគយ វេទិការផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្រ ជីវភាពរស់នៅជាដើម។
SOM ៣ - Apec ២០១៧៖ រឹតបន្តឹងការតភ្ជាប់ក្នុងការបង្ការប្រឆាំងការរត់ពន្ធ - ảnh 1រឹតបន្តឹងការតភ្ជាប់ក្នុងការបង្ការប្រឆាំងការរត់ពន្ធ 

នាថ្ងៃទី ២២ សីហា នៅទីក្រុងហូជីមិញ សន្និសីទលើកទី ៣ ថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានានៃវេទិកាសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក APEC ២០១៧ បានបន្តថ្ងៃធ្វើការទី ៤ ដោយមានសកម្មភាពចំនួន ១២ នៃក្រុមកិច្ចការសុខាភិបាល អនុគណៈកម្មការស្តីពីបទដ្ឋាន និងសមស្របតាមបទដ្ឋាន អនុគណៈកម្មការស្ដីពីបែបបទគយ វេទិការផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្រ ជីវភាពរស់នៅជាដើម។

កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីការផ្លាស់ប្ដូរថ្មីប្រព័ន្ធច្បាប់ និងគោលនយោបាយ ទាក់ទាញបានការចូលរួមរបស់តំណាងជិត ១៥០ នាក់ មកពីបណ្ដាអង្គការអន្តរជាតិ ស្ថាប័នរដ្ឋាភិបាល សហគ្រាស និងវិទ្យាស្ថានស្រាវជ្រាវនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ។ អង្គប្រជុំបានពិភាក្សាលើបញ្ហាទាក់ទិនដល់ការកែទម្រង់ការវាយតម្លៃ និងអនុម័តថ្នាំ ជំរុញការច្នៃប្រឌិត។

ទន្ទឹមនឹងនោះ សិក្ខាសាលាបង្កើនសម្ថភាពអ្នកជំនាញការគ្រប់គ្រងគោលនយោបាយ កិច្ចព្រមព្រៀង WTO ស្ដីពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មរបស់អនុគណៈកម្មាការស្ដីពីបទដ្ឋាន និងសមស្របតាមបទដ្ឋានបានពីភាក្សាលើរាល់បញ្ហាទាក់ទិននឹងអ្នកគ្រប់គ្រង។

ក្រុមការងារស្តីពីការប្រឆាំងការរត់ពន្ធ និងការកាប់ឈើខុសច្បាប់បានប្រមូលផ្ដុំពិភាក្សាស្ដីពីតម្រូវការលើកកំពស់សមត្ថភាពនៃបណ្ដាសមាជិកក្នុងការប្រឆាំងការរត់ពន្ធ និងការកាប់ឈើខុសច្បាប់។ ក្រុមកាងារសុខាភិបាលបានបើកកិច្ចប្រជុំពេញអង្គ បូកសរុប វាយតម្លៃលើគម្រោងការណ៍នានាដែលក្រុមនេះកំពុងអនុវត្ត។

ក្រុមការងារស្ដីពីការទប់ទល់នឹងស្ថានភាពបន្ទាន់ អង្គប្រជុំបានពិភាក្សាលើលទ្ធផលអនុវត្តគំរោងការណ៍ជំរុញការ ពង្រឹងខ្លួននៃតំបន់ជនបទចំពោះគ្រោះធម្មជាតិតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព បណ្ដាអាទិភាពក្នុងគោលនយោបាយកាត់បន្ថយហានិភ័យ។

បណ្ដាអនុក្រុមស្ដីពីការរក្សាសម្ងាត់ទិន្នន័យ ក្រុមអ្នកជំនាញការស្ដីពីការវិនិយោគក៏ចាប់ផ្ដើមបណ្ដាកិច្ចប្រជុំក្នុងថ្ងៃធ្វើការ ខណៈពេលដែលក្រុមកិច្ចសន្ទនាស្ដីពីឧស្សាហកម្មរថយន្ត អនុគណៈកម្មការគយបានបញ្ចប់ការប្រជុំចុងក្រោយក្នុងសន្និសីទលើនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ