SOM-2 APEC៖ ថ្ងៃធ្វើការទី៤ក្រោមប្រធានបទស្តីពីពលកម្មនិងអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព

(VOVWORLD) -ថ្ងៃទី១៣ឧសភា ជាថ្ងៃធ្វើការទី៤ក្នុងក្របខ័ណ្ឌសន្និសីទ SOM-2 និងបណ្តាសន្និ សីទទាក់ទិននានានោះ តំណាង APEC ដែលកំពុងចូលរួមកិច្ចប្រជុំនៅទីក្រុងហា ណូយបន្តពិភាក្សាលើខ្លឹមសារលេចធ្លោមួយចំនួន។
SOM-2 APEC៖ ថ្ងៃធ្វើការទី៤ក្រោមប្រធានបទស្តីពីពលកម្មនិងអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព - ảnh 1ទិដ្ឋភាពនៃសន្និសីទបណ្តាញបណ្តាមណ្ឌលស្រាវជ្រាវ APEC

តាមប្រធានបណ្តាញបណ្តា មណ្ឌលស្រាវជ្រាវ APEC នៅវៀតណាម និងជានាយកមជ្ឈមណ្ឌល APEC វៀត ណាមលោក Tran Viet Thai ថា៖

        “កិច្ចការស្រាវជ្រាវត្រូវបានយកចិត្តទុកដាក់ជាងពេលណាៗទាំងអស់ ហើយ សន្និសីទប្រចាំឆ្នាំរបស់មណ្ឌលស្រាវជ្រាវ APEC ជាសក្ខីភាពបញ្ជាក់ឲ្យប្រការនេះ។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវ អ្នកប្រាជ្ញក្នុងតំបន់បានដើរតួនាទីជាអ្នកផ្សព្វ ផ្សាយឲ្យ APEC ទៀតផង។ មជ្ឈមណ្ឌលស្រាវជ្រាវ APEC ភាគច្រើនមានទីតាំង នៅវិទ្យាស្ថានស្រាវជ្រាវ មហាវិទ្យាល័យធំៗ មុខសញ្ជាសម្រាប់ធ្វើការស្រាវជ្រាវគឺ និស្សិត ដើម្បីពួកគេអាចកំណត់ទិសដៅការងាររបស់ខ្លួន រួមចំណែកទៅក្នុងភាព សម្បូររុងរឿងរបស់ APEC នាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ