S&P៖ មេគុណទំនុកចិត្តជាតិរបស់វៀតណាមស្ថិតនៅកម្រិត BB មានយថាទស្សន៍ស្ថិរភាព

(VOVWORLD) - ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា អង្គការរៀបចំណាត់ថ្នាក់ទំនុកទុកចិត្ត S&P Global Ratings (“S&P”) នឹងបន្តរក្សាចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាមនៅកម្រិត BB ដោយមានយថាទស្សន៍ស្ថិរភាព។ 

ការវាយតម្លៃនេះរបស់ S&P បានឆ្លុះបញ្ចាំងអំពីសក្តានុពលនៃការងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់វៀតណាម បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19។ អង្គការនេះបានទទួលស្គាល់ថា សមិទ្ធិផលកំណើនរឹងមាំរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នឹងបន្តគាំទ្រដល់ការថែរក្សាចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាម។ ប្រការនេះក៏បង្ហាញពីទស្សនៈដែលថា ខឿនសេដ្ឋកិច្ចនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនិងមានតុល្យភាពនៅពេលដែលជំងឺរាតត្បាតសកលត្រូវបានគ្រប់គ្រង ដែលជូយព្យាករណ៍កំណើនរបស់វៀតណាមល្អជាងមធ្យមភាគនៃប្រទេសដែលមានទំនុកចិត្តជាតិដូចគ្នា

ក្នុងបរិបទនៃការរីករាលដាលជំងឺនៅវៀតណាមត្រូវបានគ្រប់គ្រងយ៉ាងល្អ បន្តែនៅតែមានភាពស្មុគស្មាញក្នុងទំហំសកល ការដែល S&P បានរក្សាកម្រិតចំណាត់ថ្នាក់និងយថាទស្សន៍ទំនុកចិត្តជាតិរបស់វៀតណាមគឺជាលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រការនេះបានបង្ហាញពីជំនឿទុកចិត្តរបស់អង្គភាពនេះក្នុងក្របខ័ណ្ឌស្ថាប័នវៀតណាម នឹងបន្តជំរុញសមិទ្ធិផលអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងយូរអង្វែង រួមចំណែកដល់ការកែលំអប្រាក់ចំណូលនិងគុណភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ