S&P៖ វៀតណាម​មាន​សក្តានុពល​ដើម្បី​ក្លាយ​ជា​ទីផ្សារ​រីកចម្រើន​លឿន​បំផុត​មួយ​នៅ​អាស៊ី

(VOVWORLD) - កាលពីថ្ងៃទី ៥ ខែតុលា គេហទំព័រ spglobal.com នៃក្រុមហ៊ុនវិភាគទីផ្សារសកល S&P បានចេញផ្សាយអត្ថបទមួយដែលបានចង្អុលបង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកចម្រើនលឿនបំផុតនៅអាស៊ី។
S&P៖ វៀតណាម​មាន​សក្តានុពល​ដើម្បី​ក្លាយ​ជា​ទីផ្សារ​រីកចម្រើន​លឿន​បំផុត​មួយ​នៅ​អាស៊ី - ảnh 1យោងតាម S&P ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចវៀតណាមបន្តកត់ត្រានូវកត្តាជំរុញកំណើនសំខាន់ៗមួយចំនួន។ រូបថតគំនូរ៖ TTXVN

យោងតាម S&P ក្នុងរយៈពេលមធ្យម សេដ្ឋកិច្ចវៀតណាមបន្តកត់ត្រានូវកត្តាជំរុញកំណើនសំខាន់ៗមួយចំនួន។ តាមនោះ វៀតណាមនឹងបន្តទទួលបានអត្ថប្រយោជន៍ពីតម្លៃពលកម្មទាប។ វៀតណាមមានកម្លាំងពលកម្មដ៏សម្បូរនិងមានការបណ្តុះបណ្តាលល្អបើធៀបនឹងប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏គួរឲ្យទាក់ទាញសម្រាប់សាជីវកម្មពហុជាតិ។ តាមការគ្រោងទុក វិស័យហេដ្ឋារចនាសម្ព័ន្ធនឹងទទួលបានការវិនិយោគខ្លាំង ខណៈដែលសេដ្ឋកិច្ចបន្តកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សរ៍ក្រោយ។ S&P វាយតម្លៃថា សាជីវកម្មពហុជាតិមានទំនោរក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយហានិភ័យនៃការរំខានប្រភពផ្គត់ផ្គង់នៅក្នុងបរិបទភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន។ វៀតណាមជាទិសដៅដ៏ពេញនិយមមួយសម្រាប់អាជីវកម្មកូរ៉េខាងត្បូង និងជប៉ុនដែលជ្រើសរើសប្តូរផលិតកម្មទៅអាស៊ីអាគ្នេយ៍។

S&P ជឿជាក់ថា តួនាទីរបស់វៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃទាបក៏នឹងបន្តត្រូវបានពង្រឹងផងដែរ ខណៈដែលឧស្សាហកម្មសំខាន់ៗនាពេលបច្ចុប្បន្នមានការរីកចម្រើន ជាពិសេសវាយនភណ្ឌ និងអេឡិចត្រូនិច។ ឧស្សាហកម្មថ្មីៗដូចជារថយន្ត និងគីមីឥន្ធនៈក៏កំពុងកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ