S&P Global កាត់​បន្ថយ​ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

(VOVWORLD) - នៅថ្ងៃទី ២៩ ខែមីនា ទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាព S&P Global បានព្យាករណ៍ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងមានកំណើនយ៉ាងខ្លាំងក្លាប្រហែល ៥,១% នៅឆ្នាំ២០២២នេះ និងប្រហែល ៤,៥% ក្នុងឆ្នាំ ២០២៣-២០២៥ ដែលធ្វើឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយជាតំបន់អាភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោក។
S&P Global កាត់​បន្ថយ​ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ - ảnh 1កំពង់ផែដឹកទំនិញមួយនៅប្រទេសថៃ។ (រូបថត៖ Reuters)

នៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំត្រីមាសសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក S&P Global បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ជប៉ុន កូរ៉េខាងត្បូងនិងតៃប៉ិ-ចិនថាមិនផ្លាស់ប្តូរច្រើនទេ ដោយសារខឿនសេដ្ឋកិច្ចទាំងនេះត្រូវបានចាត់ទុកថា មានភាពធន់យ៉ាងល្អចំពោះវិបត្តិអតិផរណា។ S&P Global បានកាត់បន្ថយការព្យាករណ៍កំណើននៃតំបន់អាស៊ីអាគ្នេយ៍ពី ៥,៦% មកត្រឹម ៥% តែប៉ុណ្ណោះ ដោយរតែតម្រូវការសកលធ្លាក់ចុះ និងផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនទៅលើសេដ្ឋកិច្ចតំបន់ក្នុងឆ្នាំ ២០២២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ