S&P Global Ratings រៀបចំណាត់ថ្នាក់វៀតណាមនៅកម្រិត “BB+/B” ជាមួយនឹងយថាទស្សន៍ស្ថិរភាព
(VOVWORLD) - យោងតាមគេហទំព័រ disclosure.spglobal.com (អាមេរិក) នៅថ្ងៃទី ២០ ខែ មិថុនា អង្គការវាយតម្លៃកិត្យានុភាព S&P Global Ratings (អាមេរិក) បានរៀបចំណាត់ ថ្នាក់កិត្យានុភាពជាតិសម្រាប់ប្រទេសវៀតណាមក្នុងរយៈពេលវែងនៅកម្រិត "BB+" និងក្នុងរយៈពេលខ្លីនៅកម្រិត "B"។
រោងចក្រកែច្នៃកសិផលសម្រាប់បម្រើការនាំចេញ។ (រូបថត៖ TTXVN) |
យថាទស្សន៍សម្រាប់ការរៀបចំណាត់ថ្នាក់កិត្យានុភាពរយៈពេលវែងគឺស្ថេរភាព។ S&P Global Ratings ព្យាករណ៍ថា សេដ្ឋកិច្ចរបស់វៀត ណាមនឹងបង្កើនល្បឿនអភិវឌ្ឍន៍ក្នុងរយៈពេល ១២ ខែខាងមុខ នៅពេលដែលតម្រូវ ការសកលងើបឡើងវិញ ហើយវៀតណាមដោះស្រាយការលំបាកក្នុងស្រុកបន្តិច ម្តងៗ។ អង្គការនេះបានបញ្ជាក់យ៉ាងច្បាស់ថា ចំណាត់ថ្នាក់កិត្យានុភាពជាតិខាងលើឆ្លុះ បញ្ចាំងពីយថាទស្សន៍កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាម បំណុលរដ្ឋាភិបាល មានកម្រិតសមរម្យ និងឋានៈខាងក្រៅមានស្ថិរភាពជាទូទៅ។ S&P Global Ratings ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹង សម្រេចបាន ៥,៨% ក្នុងឆ្នាំនេះ ហើយនៅតែជាគោលដៅទាក់ទាញសម្រាប់វិនិយោគិន បរទេស ជាពិសេសក្នុងវិស័យផលិតកម្ម ដោយសារអង្គភាពអាជីវកម្មបន្តធ្វើពិពិធកម្ម ប្រតិបត្តិការនៅក្នុងតំបន់។
ក្នុងរយៈពេល ៣-៤ ឆ្នាំខាងមុខ S&P Global Ratings រំពឹងថា អត្រាកំណើន GDP ពិតប្រាកដរបស់វៀតណាមនឹងវិលត្រឡប់ទៅនិន្នាការរយៈពេលវែងពី ៦,៥-៧% ហើយយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅតែមានភាពវិជ្ជមាន។ S&P Global Ratings វាយតម្លៃថា វៀតណាមមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបណ្តាញឡូជីស្ទីក បម្រើការនាំចេញកាន់តែប្រសើរឡើងៗ ធ្វើឱ្យឧស្សាហកម្មផលិតកម្មមានភាពទាក់ ទាញចំពោះសាជីវកម្មសកលក្នុងឧស្សាហកម្មអេឡិចត្រូនិក ទូរស័ព្ទចល័ត និង វាយនភណ្ឌ៕