SpaceX បានបាញ់បង្ហោះផ្កាយរណបយោធាដំបូងបង្អស់ប្រកបដោយជោគជ័យ
(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ សម្ព័ន្ធក្រុមហ៊ុនក្រុមបច្ចេកវិទ្យាស្រាវជ្រាវរុករកអវកាស SpaceX បានបំពេញភារកិច្ចជាលើកដំបូងដោយជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបកំណត់ទីតាំង GPS ដ៏ទំនើបសម្រាប់កងកម្លាំងអាកាសអាមេរិក។
SpaceX បានបាញ់បង្ហោះផ្កាយរណបយោធាដំបូងបង្អស់ប្រកបដោយជោគជ័យ |
នេះគឺជាការបាញ់បង្ហោះផ្កាយរណបទី ២១ និងជាលើកចុងក្រោយក្នុងឆ្នាំ ២០១៨ នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាអវកាសជួរមុខនៅអាមេរិកនេះ។ យានរ៉ុក្កែត Falcon 9 មានផ្ទុកផ្កាយរណប GPS III (SV) ត្រូវបានបាញ់បង្ហោះពី Canaveral នៅរដ្ឋ Florida ។ នេះគឺជាផ្កាយរណបមួយក្នុងចំណោមផ្កាយរណបចំនួន ៣២ ដែលត្រូវបានកងកម្លាំងអាកាសអាមេរិកបញ្ជាទិញពីក្រុមហ៊ុន Lockheed Martin ៕