Standard Chartered ត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា៖ ការគាំទ្ររបស់ Standard Chartered បាននិងកំពុងរួមចំណែកជួយវៀតណាមកែលម្អសកម្មភាព គមនាគមន៍ និងរៀបចំណាត់ថ្នាក់នៅចំពោះមុខបរិយាកាសអន្តរជាតិដ៏ពោរពេញ ដោយបញ្ហាប្រឈម; ស្នើឲ្យ Standard Chartered បន្តរួមដំណើរជាមួយវៀតណាមលើ មាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។ 

Standard Chartered ត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយវិបុលភាព - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ជួបធ្វើការជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Standard Chartered លោក Jose Vinals។ (រូបថត៖ VNA)
រដ្ឋាភិបាលវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់ Standard Chartered សម្រាប់វៀតណាមក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងសកម្មភាពពាណិជ្ជកម្មលើមាត្រដ្ឋានតំបន់ និងពិភពលោក ព្រមទាំងការជួយតភ្ជាប់ តម្រូវការសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់សហគ្រាសវៀតណាម ជាមួយពិភពលោក។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ក្នុងជំនួបធ្វើការជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Standard Chartered លោក Jose Vinals កាលពីរសៀលថ្ងៃទី ២៧ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា៖ ការគាំទ្ររបស់ Standard Chartered បាននិងកំពុងរួមចំណែកជួយវៀតណាមកែលម្អសកម្មភាព គមនាគមន៍ និងរៀបចំណាត់ថ្នាក់នៅចំពោះមុខបរិយាកាសអន្តរជាតិដ៏ពោរពេញ ដោយបញ្ហាប្រឈម; ស្នើឲ្យ Standard Chartered បន្តរួមដំណើរជាមួយវៀតណាមលើ មាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។ ទាក់ទិននឹងការខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បី សម្រេចបាននូវគោលដៅបំភាយសូន្យសុទ្ធ (Net Zero) លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai សង្ឃឹមថា Standard Chartered នឹងបន្តផ្ដល់ប្រឹក្សា និងគាំទ្រវៀតណាម ក្នុងការអនុវត្តកម្មវិធីសកម្មភាព ការប្រើប្រាស់ដើមទុនឧបត្ថម្ភគម្រោងនានាទាក់ទង នឹងកំណើនបៃតង និងកំណើនប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។
រីឯខ្លួនវិញ ប្រធាន Standard Chartered បានអះអាងនូវការសន្យាត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។ លោក Jose Vinals បានអះអាងថា Standard Chartered នឹងគាំទ្រវៀតណាមក្នុងការលើកកំពស់ចំណាត់ ថ្នាក់ឥណទានជាតិ ធានានូវទំនុកចិត្តចំពោះវិនិយោគិនបរទេស ការអភិវឌ្ឍប្រកប ដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ