Tay Ninh ចាំបាច់ត្រូវរួមកម្លាំងកាយចិត្តដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តក្នុងតំបន់ណាមូខាងលិច នាព្រឹកថ្ងៃ ទី៣ ខែមករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tay Ninh។
Tay Ninh ចាំបាច់ត្រូវរួមកម្លាំងកាយចិត្តដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ - ảnh 1រូបថត៖ VOV
ក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ ចំពោះការផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ និងដំណោះស្រាយសមកាលកម្មរបស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់។ អាស្រ័យហេតុនេះ ជួយសេដ្ឋកិច្ច Tay Ninh បន្តរីកចម្រើន; ធានា សុខុមាលភាពសង្គម; ជាពិសេសការងារកាត់បន្ថយភាពក្រីក្រសម្រេចបានលទ្ធផល ខ្ពស់ ... ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា នាពេលខាង មុខ ខេត្ត Tay Ninh បន្តខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្តសម្រេចបាននូវកំណើនខ្ពស់; សម្រប សម្រួលជាមួយមជ្ឈិមក្នុងការកសាងគម្រោងនានាដូចជា៖ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋ កិច្ចច្រកទ្វារព្រំដែន Moc Bai តាមគំរូឧស្សាហកម្មទីក្រុង និងសេវាកម្ម; គម្រោងអភិវឌ្ឍ តំបន់ទេសចរណ៍ជាតិភ្នំ Ba Den ដោយមានលំដាប់ពិភពលោក។ ក្រៅពីនោះ កសាង គម្រោងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផលក្នុងការតភ្ជាប់សេដ្ឋកិច្ចតាមព្រំដែនជាមួយប្រទេសកម្ពុជា; សម្របសម្រួលជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅជូនប្រជាពលរដ្ឋដើមកំណើតវៀតណាម; ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយមូល ដ្ឋាននានាក្នុងតំបន់ និងជាមួយប្រទេសកម្ពុជា។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ