Thai Nguyen គប្បីផ្តោតការយកចិត្តទុកដាក់ជម្រុញនិងទាក់ទាញវិនិយោគិនមកស្វែងរកឱកាសសហប្រតិបត្តិការ

(VOVWORLD) -នាថ្ងៃទី១៩ខែមេសា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយក្រុមការងារអមដំណើរ អញ្ជើញជួបធ្វើការជាមួយគណៈ កម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Thai Nguyen។
Thai Nguyen គប្បីផ្តោតការយកចិត្តទុកដាក់ជម្រុញនិងទាក់ទាញវិនិយោគិនមកស្វែងរកឱកាសសហប្រតិបត្តិការ - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

នៅក្នុងជំនួបធ្វើការនេះ លោក Pham Binh Minh បានអះអាងថា នាពេល កន្លងទៅ ខេត្ត Thai Nguyen មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ក្នុងការកែលំអរ បរិយាកាសវិនិយោគ ចំណូលថវិការរដ្ឋ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗជាដើម។ លទ្ធផល ទាំងអស់នេះបានរួមចំណែកយ៉ាងសកម្មទៅក្នុងលទ្ធផលរួមរបស់ប្រទេសជាតិទាំង មូល។ លោក Pham Binh Minh បានចាត់ទុកថា Thai Nguyen ជាតំបន់មួយដែល ពោរពេញទៅដោយសក្តានុភាពនិងឧត្តមភាព តាមនោះខេត្តត្រូវមានប្រភពកម្លាំងយ៉ាង ធំធេងសម្រាប់ការអភិវឌ្ឍ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានស្នើឲ្យខេត្ត គប្បីផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសជាតិមក វិនិ យោគធ្វើអាជីវកម្ម ជាពិសេសលើវិស័យកសិ កម្មបច្ចេកវិទ្យាខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ