Thanh Hoa: បើកពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son

(VOVWORLD) - នាយប់ថ្ងៃទី១៣ ខែមេសា  នៅទីក្រុងឆ្នេរសមុទ្រ Sam Son (នៃខេត្ត Thanh Hoa )បានប្រព្រឹត្តទៅពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son ឆ្នាំ ២០១៩ ដែលទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ផងដែរ។

ព្រឹត្តិការណ៍សំខាន់ៗនៃពិធីបុណ្យឆ្នាំនេះ គឺជាកម្មវិធីសិល្បៈដ៏វិសេសវិសាល ដែលមានប្រធានបទ  “ពណ៌នៃសមុទ្រពេជ្រ”។ កម្មវិធីនេះបានបង្ហាញពីភាពធន់ទ្រាំ ភាពក្លា ហាននិងស្មារតីនៃការយកឈ្នះលើធម្មជាតិរបស់ប្រជាជននៅឆ្នេរសមុទ្រ Sam Son។ ភាពខុសគ្នានៃពិធីបុណ្យឆ្នាំនេះគឺជាការកើតឡើងនូវសកម្មភាពសំខាន់ៗជាច្រើន ដូចជា: Carnaval តាមដងវិថី; បើកផ្លូវថ្មើរជើងនិងផ្សាររាត្រីជាដើម។ លោក Pham Van Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sam Son បានចែករំលែកថា៖ “សាររបស់ទីក្រុង Sam Son ដែលផ្ញើរជូនភ្ញៀវទេសចរគឺជាការពេញចិត្តសម្រាប់ភ្ញៀវទេសចរនិងនាំមកនូវសេវាកម្មល្អបំផុតដល់ភ្ញៀវទេសចរគ្រប់រូបសម្រាប់ឆ្នាំ២០១៩នេះតែម្តង”។

រាត្រូនៃពិធីបុណ្យត្រូវបានបិទដោយការបាញ់កាំជ្រួចសិល្បៈ ដែលបំភ្លឺពណ៌ចម្រុះដ៏ស្រស់ស្អាតនៅលើឆ្នេរខ្សាច់នេះ ហើយនេះត្រូវបានចាត់ទុកថាជាសកម្មភាពមួយដែលទទួលបានការយកចិត្តទុកដាក់ពីមនុស្សនិងភ្ញៀវទេសចរនៅក្នុងរាត្រីបើកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ