Thua Thien Hue៖ ផ្តោតសំខាន់លើការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងការអភិរក្សកេរដំណែល
(VOVWORLD) - នារសៀលថ្ងៃទី២ ខែសីហា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅទស្សនានិងពិនិត្យការងារអភិរក្សកេរដំណែលអតីតព្រះបរមរាជវាំង Hue។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទស្សនាមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតបរមរាជវាំង Hue (រូបថត៖ កាសែត Thua Thien Hue) |
នៅទីនេះ លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យ មជ្ឈមណ្ឌលអភិរក្សអតីតព្រះបរមរាជវាំង Hue; ផ្តោតលើការអភិវឌ្ឍប្រភពធនធានមនុស្ស បណ្តុះបណ្តាលសិប្បករ និងសិល្បករ ព្រោះពួកគេជាអ្នកថែរក្សាដោយផ្ទាល់នូវប្រភេទផ្សេងៗនៃបេតិកភណ្ឌវប្បធម៌ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត Thua Thien Hue ផ្តោតការយកចិត្តទុកដាក់អនុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអភិរក្សកេរដំណែលទាំងនេះ។
“យើងបន្តស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មី វិធីសាស្រ្តទំនើប ហើយបន្ទាប់មកគឺកិច្ចសហការអន្តរជាតិក្នុងការថែរក្សាតម្លៃវប្បធម៌ ទាំងរូបី និងអរូបី។ យើងម្ចាស់ការលើបច្ចេកវិទ្យាសម្រាប់ស្ដារនិងអភិរក្សកេរដំណែល របស់រាជធានីបុរាណ Hue ប៉ុន្តែនៅពេលអនាគត ខណៈពេលពេលដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងអភិវឌ្ឍន៍ខ្លាំង មានសមិទ្ធិផលថ្មីៗជាច្រើន យើងក៏សង្ឃឹមថាមជ្ឈមណ្ឌលបន្តសិក្សាពីបទពិសោធន៍ រួមទាំងការជួបប្រាស្រ័យអន្តរជាតិ ដើម្បីឱ្យយើងអាចបន្តអនុវត្តការងារអភិរក្សរាល់កេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងតំបន់”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រីអនុប្រធានរដ្ឋ៕