TPP ជាការជំរុញសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍កសិកម្ម

TPP ជាការជំរុញសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍កសិកម្ម - ảnh 1
TPP ជាការជំរុញសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍កសិកម្ម (VOV)


        Vovworld-នៅសន្និសីទកាសែតសាមញ្ញខែកញ្ញាឆ្នាំ២០១៥របស់ក្រសួង​កសិកម្ម
និងអភិវដ្ឍន៍ជនបទនាថ្ងៃទី៦តុលានៅក្រុងហាណូយ អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាមលោក Ha Cong Tuan បានវាយតំលៃកិច្ច​ព្រមព្រៀង
ពាណិជ្ជកម្មសេរីមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដូចជាការជំរុញសេដ្ឋកិច្ច​ដើម្បី
​អភិវឌ្ឍន៍កសិកម្មវៀតណាម។ តាមអនុរដ្ឋមន្ត្រីថា ប្រទេសចំនួន១២ចូលរួម TPP
មានសមត្ថភាពអភិវឌ្ឍន៍ខុសគ្នា។ ចំពោះផ្នែកកសិកម្មវៀតណាម ឱកាសធំធេង​គឺជា
នឹងមានទីផ្សារទូលំទូលាយជាមួយចំនួនប្រជាជន៦០០លាននាក់ ក្នុងនោះ​មាន​ទីផ្សារ
កសិកម្មធំធេងរបស់វៀតណាម។ ទីផ្សារទាំងនេះនឹងជួយឧបត្ថម្ភវៀត​ណាមបង្រុញ
សម្ភាធចំណុះទៅលើទីផ្សារប្រពៃណីមួយចំនួន។ ខណៈដែល TPP ចូលជាធរមាន
មុខទំនិញទាំងអស់នឹងកាត់បន្ថយពន្ធដល់០% ហេតុនេះហើយ​ឧត្តមភាពប្រកួតប្រជែង
គឺធំធេងណាស់។ ពន្ធដា០%នឹងនាំមកនូវឱកាសជាច្រើន​ដូចជាជំរុញការទាក់ទាញ
វិនិយោគបំរើការរៀបចំរចនាសម្ព័ន្ធផ្នែក ជំរុញរៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿន
កសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ