UKVFTA នាំមកនូវកាលានុវត្តភាពសម្រាប់វិស័យនាំចេញទំនិញរបស់វៀតណាម
(VOVWORLD) - លោក Kenneth Atkinson ប្រធានសមាគមន៍ធុរកិច្ចអង់គ្លេសប្រចាំវៀត ណាម (Britcham) បានចាត់ទុកថា UKVFTA នឹងនាំមកនូវកាលានុវត្តភាព ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម ការងារធ្វើ ក៏ដូចជាជំរុញកំណើននៃ ប្រទេសទាំងពីរអង់គ្លេសនិងវៀតណាម។
ក្នុងបរិបទដែលជម្ងឺ Covid-19 នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅ ប្រទេសជាច្រើនលើពិភពលោកនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-ចក្រភពអង់គ្លេស (UKVFTA) ដែលទើបនឹងបានចុះហត្ថលេខានិង ចូលជាធរមានចាប់តាំងពីថ្ងៃដំបូងនៃឆ្នាំសកល២០២១កន្លងទៅ ត្រូវបានគេ វាយតម្លៃថា នឹងបង្កើតឡើងកម្លាំងចលករបន្ថែមទៀតដើម្បីជំរុញយ៉ាងខ្លាំង ក្លាខឿនសេដ្ឋកិច្ចវៀតណាមឲ្យឆ្ពោះទៅរកការរីកចម្រើនដ៏សំខាន់ៗក្នុង ដំណើរការសមាហរណកម្ម។
លោក Kenneth Atkinson ប្រធានសមាគមន៍ធុរកិច្ចអង់គ្លេសប្រចាំវៀត ណាម (Britcham) បានចាត់ទុកថា UKVFTA នឹងនាំមកនូវកាលានុវត្តភាព ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម ការងារធ្វើ ក៏ដូចជាជំរុញកំណើននៃ ប្រទេសទាំងពីរអង់គ្លេសនិងវៀតណាម។ ដោយការលុបចោល ៦៥% នៃ ប្រភេទពន្ធគយសរុបចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន ហើយនឹងកើនឡើងដល់ទៅ៩៩% ក្រោយរយៈពេល៦ដល់៧ឆ្នាំក្រោយនោះ UKVFTA នឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើនសម្រាប់សហ គ្រាសនាំចេញគ្រឿងម៉ាស៊ីន ថ្នាំឱសថ សារធាតុគីមី និងស្រាខ្លាំងរបស់ចក្រភពអង់គ្លេស៕