UN ប្រកាសខ្លឹមសារស្នូលនៃសម័យប្រជុំរបស់មហាសន្និបាតលើកទី ៧៧
(VOVWORLD) - សម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ នឹងបើកជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា។
កិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN) |
នៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខ ប្រធានថ្មីនៃមហាសន្និបាត លោក Csaba Korosi (ហុងគ្រី) នឹងចូលកាន់តំណែងជាផ្លូវការ ដោយជំនួសលោក Abdulla Shahid (ជនជាតិ Maldves ) ដែលជាប្រធានសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។
នៅក្នុងសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំមហាសន្និបាតលើកទី ៧៧ ដែលជាចំណុចសំខាន់នៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដោយមានការចូលរួមពីប្រមុខរដ្ឋ និងមេដឹកនាំរាប់រយនាក់មកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។ ក្រៅពីសប្តាហ៍ជាន់ខ្ពស់ សន្និសីទសំខាន់ៗចំនួនបីដែលបានប្រព្រឹត្តិទៅក្នុងមហាសន្និបាតលើកទី៧៧ឆ្នាំនេះ នឹងផ្តោតលើវិស័យដូចជាការអប់រំ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសិទ្ធិសម្រាប់ជនជាតិភាគតិច។
ជាពិសេស សម័យប្រជុំមហាសន្និបាតលើកទី ៧៧ ឆ្នាំនេះនឹងមាន Global Goals Week ដែលរៀបចំឡើងតាមទម្រង់ដោយផ្ទាល់ផង និងតាមអ៊ីនធឺណែតផង ចាប់ពីថ្ងៃទី ១៦-២៥ ខែកញ្ញា ក្នុងគោលបំណងលើកកម្ពស់គោលដៅរួមរបស់ពិភពលោក៕