UN Women វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅសមភាពយេនឌ័រ

(VOVWORLD) -វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ជាពិសេសគោលដៅលេខ ៥ ស្តីពីសមភាពយេនឌ័រ។ 
UN Women វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅសមភាពយេនឌ័រ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិការសភានីតិកាលទី១៤ (រូបថត៖ Trong Duc/TTXVN)

នេះជាការបញ្ជាក់របស់លោកស្រី Elisa Fernandez Saenz ប្រធានតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និង ប្រគល់អំណាចជូនស្ត្រីនៅវៀតណាម (UN Women)។

លោកស្រី Elisa Fernandez បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិស្ត្រី ក្នុងនោះមានការដែល វៀតណាមបានកសាងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំមួយស្តីពីសមភាពយេនឌ័រ តាមរយៈច្បាប់ស្តីពីសមភាពយេនឌ័រ និងច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រ សម្រាប់ដំណា់កាល ២០២១-២០៣០។

សមិទ្ធិផលរបស់វៀតណាមក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្នុងការលើកកំពស់ឋានៈស្ត្រីវៀតណាមលើគ្រប់វិស័យ រួមទាំងនយោបាយផងដែរ។ ជាមួយនឹងអាត្រាសមាជិការសភានីតិកាលទី ១៥ ឈានដល់ ៣០,២៦% ខ្ពស់ជាងកម្រិតមធ្យមភាគពិភពលោក ២៥,៥%នោះ វៀតណាមបានឡើងដល់ចំណាត់ថ្នាក់ទី ៥៤ ក្នុងតារាងចំណាត់ថ្នាក់ទិន្នន័យសកលស្តីពីសភាជាតិ - IPU គិតត្រឹមខែសីហា ឆ្នាំ ២០២១។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច អាត្រាស្ត្រីស្រូបយក ៤៧,៧% នៃកម្លាំងពលកម្ម ហើយស្ត្រីជាអ្នកដឹកនាំក្នុងសហគ្រាសមានចំនួន ២៦,៥% ដែលជាអត្រាខ្ពស់បើធៀបនឹងមធ្យមភាគក្នុងតំបន់។

ប្រធានតំណាង UN Women ប្រចាំនៅវៀតណាមបានអះអាងថា តួរលេខទាំងនេះគឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការប្រគល់អំណាចដល់ស្ត្រី តាមរយៈការចូលរួមកាន់តែច្រើនរបស់ស្រ្តីក្នុងសកម្មភាពនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ