UNCTAD ព្យាករណ៍ថាពាណិជ្ជកម្មតាមផ្លូវសមុទ្រនឹងងើបឡើងវិញក្នុងឆ្នាំ ២០២១

(VOVWORLD) - នាថ្ងៃទី ១២ ខែវិច្ឆិកា សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានព្យាករណ៍ថាពាណិជ្ជកម្មតាមផ្លូវសមុទ្រសកលនឹងស្តារឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីការធ្លាក់ចុះ ៤,១% នៅក្នុងឆ្នាំ ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-១៩) ។
UNCTAD ព្យាករណ៍ថាពាណិជ្ជកម្មតាមផ្លូវសមុទ្រនឹងងើបឡើងវិញក្នុងឆ្នាំ ២០២១ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ VNA)

នៅក្នុងរបាយការណ៍ជាប្រចាំដែលវាយតម្លៃអំពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ UNCTAD បានឲ្យដឹងថាថាជំងឺ   រាតត្បាតកូវីដ១៩ បានបណ្តាលឱ្យមានការរអាក់រអួលយ៉ាងធ្ងន់ធ្ងរនៅក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ បណ្តាញដឹកជញ្ជូន និងកំពង់ផែដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រជាដើម។

ទន្ទឹមនឹងនេះដែររបាយការណ៍ UNCTAD បានព្យាករណ៍ថាកំណើនពាណិជ្ជកម្មតាមផ្លូវសមុទ្រ នឹងមានសន្ទុះងើបឡើងវិញដល់ ៤,៨% នៅឆ្នាំក្រោយប្រសិនបើទិន្នផលសេដ្ឋកិច្ចពិភពលោកត្រូវបានស្តារឡើងវិញបានយ៉ាងល្អ។

ទោះជាយ៉ាង ណាក៏ដោយ UNCTAD បានជឿជាក់ថាយថាទស្សន៍សម្រាប់ពាណិជ្ជកម្មតាមផ្លូវសមុទ្រក្នុងរយៈពេលខ្លី នៅតែមានភាពអាប់អួរដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់រយៈពេលវែងនៃការរីករាលដាលជំងឺរាតត្បាតា ក៏ដូចជា ដំណើរការនិងទំហំនៃការងើបឡើងវិញនៃវិស័យនេះគឺមិនទាន់ច្បាស់លាស់នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ