UNCTAD វាយតម្លៃថាសេដ្ឋកិច្ចសកលលោកអាចនឹងរងការខូចខាត ១.០០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ

(VOVWORLD) -   ជំងឺរាតត្បាត COVID-១៩ មិនត្រឹមតែធ្វើឲ្យ មនុស្សរាប់ពាន់នាក់បាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងអាចបណ្តាលឲ្យ សេដ្ឋកិច្ចពិភពលោករងការខូចខាតប្រមាណ ១.០០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះទៀតផង។
UNCTAD វាយតម្លៃថាសេដ្ឋកិច្ចសកលលោកអាចនឹងរងការខូចខាត ១.០០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ - ảnh 1 ការរុះរើទំនិញនៅកំពង់ផែមួយនៃទីក្រុងតូក្យូប្រទេសជប៉ុន។ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ៩ ខែមីនា សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានព្រមានថា ជំងឺរាតត្បាត COVID-១៩ មិនត្រឹមតែធ្វើឲ្យ មនុស្សរាប់ពាន់នាក់បាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងអាចបណ្តាលឲ្យ សេដ្ឋកិច្ចពិភពលោករងការខូចខាតប្រមាណ ១.០០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះទៀតផង។ 

របាយការណ៍របស់ UNCTAD បានបញ្ជាក់ថា ជំងឺរាតត្បាត COVID-១៩ នឹងរុញច្រានប្រទេសមួយចំនួនឲ្យធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ព្រមទាំងធ្វើឲ្យល្បឿនកំណើនសេដ្ឋកិច្ចសកលលោក ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។

ការព្យាករណ៍បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺរាត្បាតនេះ អាចបង្កឱ្យកំណើនសេដ្ឋកិច្ចសកលលោកស្ថិតនៅកំរិតទាបជាង ២,៥% ហើយនេះបានចាត់ទុកថាជាកំរិតនៃវិបត្តិចំពោះខឿនសេដ្ឋកិច្ចពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ