UNDP ជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ
|
UNDP ជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ |
Vovworld-ក្នុងក្របខ័ណ្ឌវេទិការនៃអ.ស.បស្ដីពីបង្ការប្រឆាំងអំពើរពុករលួយលើកទី៦ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង St Peterburg (សហព័ន្ធរុស្ស៊ី) គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thi Thuy អគ្គអធិការរងរដ្ឋាភិបាលបានធ្វើការជាមួយលោក Patrick Keuleers ប្រធានផ្នែកគ្រប់គ្រងនៃកម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP)។ នៅទីនេះលោកស្រី Le Thi Thuy សង្ឃឹមថា នាពេលខាងមុខ UNDP នឹងបន្តគាំទ្រនិងជួយឧបត្ថម្ភការខំប្រឹងប្រែងរបស់វៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើរពុករលួយ។ លោក Patrick Keuleers បានឲ្យដឹងថា នឹងអនុម័តជំនួយសំរាប់សកម្មភាពកែសម្រួលមធ្យោបាយវាយតំលៃកិច្ចការបង្ការប្រឆាំងអំពើរពុករលួយរបស់ ACRC កូរ៉េខាងត្បូងសមស្របជាមួយវៀតណាមក្នុងក្របខ័ណ្ឌគំរោងការបង្កើនសមត្ថភាពអនុវត្តអនុសញ្ញាអ.ស.បស្ដីពីបង្ការការប្រឆាំងអំពើរពុករលួយរបស់រដ្ឋាភិបាលវៀតណាម៕