UNDP៖ ត្រូវធានាថា គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ព្រឹត្តិការណ៍នេះធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាគោលនយោបាយក្នុងក្របខណ្ឌនៃសន្និសីទអន្តរជាតិ ដោយក្រសួងការបរទេស សហការជាមួយ UNDP កាលពីខែកក្កដា ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើការទទួលបានសិទ្ធិនៃក្រុមងាយរងគ្រោះ។

នារសៀលថ្ងៃទី១៨ ខែតុលា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកកិច្ចពិភាក្សាគោលនយោបាយស្តីពីទំនាក់ទំនងរវាងសិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើរបៀបអភិវឌ្ឍន៍បរិស្ថានបៃតង យុត្តិធម៌ និងនិរន្តរភាពដោយផ្អែកលើគោលការណ៍សមភាព និងសិទ្ធិមនុស្សជាមជ្ឈភាព។ ព្រឹត្តិការណ៍នេះធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនាគោលនយោបាយក្នុងក្របខណ្ឌនៃសន្និសីទអន្តរជាតិ ដោយក្រសួងការបរទេស សហការជាមួយ UNDP កាលពីខែកក្កដា ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើការទទួលបានសិទ្ធិនៃក្រុមងាយរងគ្រោះ។

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ តំណាង UNDP ប្រចាំនៅវៀតណាម លោកស្រី Ramla Khalidi បានផ្តល់អនុសាសន៍សម្រាប់វិធីសាស្រ្តអភិក្រមមួយ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបោះបង់ចោលពីក្រោយ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ យោងតាម UNDP អ្នកបង្កើតគោលនយោបាយ និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវធានាថា គោលនយោបាយ និងវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមទាំងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដោយផ្អែកលើសិទ្ធិមនុស្សនិងយកមនុស្សជាមជ្ឈភាព...។

យោងតាមលោកស្រី Ramla Khalidi, UNDP ប្តេជ្ញាគាំទ្រភាគីពាក់ព័ន្ធនៅវៀតណាម ដើម្បីធានាថា ការរៀបចំផែនការសម្រាប់ការបន្សាំ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងការការពារបរិស្ថានគឺស្របតាមស្តង់ដារសិទ្ធិមនុស្ស។ UNDP គាំទ្រការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ ត្រឹមឆ្នាំ ២០៥០ និងឈានដល់ការសម្រេចបាននូវគោលដៅនោះក្នុងលក្ខណៈបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ