UNDP ប្រកាសរបាយការណ៍"ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅវៀតណាម"
(VOVWORLD) -ការបង្កើនការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចឯកជន ហើយបើកទូលាយប្រភពហិរញ្ញវត្ថុឯកជនក្នុងស្រុក គឺជាគោលដៅចម្បង ជួយឲ្យវៀតណាមឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុក្នុងការអនុវត្តន៍រាល់គោលដៅ អភិវឌ្ឍន៍ដោយចីរភាពនៃអង្គការសហប្រជាជាតិ(SDGs) ប្រកបដោយជោគជ័យ។
(Vũ Sinh/TTXVN) |
នេះគឺជាអនុសាសន៍សំខាន់ៗ ដែលត្រូវបានលើកឡើងក្នុងរបាយការណ៍ស្ដីពីការវាយតម្លៃលើស្ថានភាពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ប្រកដោយចិរភាពនៅប្រទេសវៀតណាម។ សិក្ខាសាលាអំពីការប្រកាសរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយ កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) រួមសហការជាមួយ ក្រសួងផែនការនិងវិនិយោគ (MPI) នាថ្ងៃទី ១១ ខែកញ្ញា។
តាមរបាយការណ៍ស្រាវជ្រាវនេះបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងលំហូរប្រាក់បញ្ញើបានកើនឡើង ខណៈដែលជំនួយអភិវឌ្ឍន៍ផ្លូវការបានធ្លាក់ចុះ ហើយចំណូលថវិកាមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគសារធារណៈចាំចាច់ សម្រាប់ការចាយវាយកាន់តែកើនឡើង ហើយបំណុលសាធារណៈក៏កំពុងកើនឡើងដែរ។ ដើម្បីធានាថាប្រភពហិរញ្ញវត្ថុសាធារណៈរួមវិភាគទានទៅក្នុងការអនុវត្តន៍រាល់ SDGs ប្រកបដោយប្រសិទ្ធភាពនោះ របាយការណ៍"ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍដោយចីរភាពនៅវៀតណាម" បានផ្ដល់អនុសាសន៍ថា គប្បីពង្រីកការប្រមូលពន្ធ បង្កើនប្រភពប្រមូលថវិកា ព្រមទាំង លើកកំពស់ប្រសិទ្ធភាពក្នុងការចំណាយដែលរដ្ឋាភិបាល និងវិនិយោគសារធារណ ព្រមទាំងខិតខំប្រឹងប្រែងគ្រប់គ្រងបំណុលសធារណៈឲ្យបានល្អផងដែរ៕