UNDP លើកឡើងផែកនការ៣ឆ្នាំនៅមីយ៉ានម៉ា

(VNA) – បណ្ដាមធ្យោបាយឃោនាមហាជនមីយ៉ានម៉ា នាថ្ងៃទី ៩ តុលា បានជូនដំណឹង
ថា៖ កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) បានលើកឡើងភារកិច្ចស្នូលចំនួន៣ដែលប្រទេស
នេះត្រូវអនុវត្តតាមផែកនការ៣ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥។ ផែនការ ៣ ឆ្នាំនេះ រួមមានភារកិច្ចសំខាន់ចំនួន ៣ គឺ៖ កាត់បន្ថយភាពក្រីក្រនាឆ្នាំ ២០១៥ ធានាបរិយាកាស
អភិវឌ្ឍន៍ចីរភាពនិងអភិវឌ្ឍន៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សតាមរយៈការដឹកនាំដោយ
ល្អរបស់រដ្ឋអំណាច។ នាខែធ្នូខាងមុខសិក្ខសាលាមួយអំពីការអភិវឌ្ឍន៍ជនបទនឹងត្រូវបាន
រៀបចំឡើងនៅមីយ៉ានម៉ាសំដៅត្រៀមរៀបចំការចាប់ផ្តើមអនុវត្តរាល់ភារកិច្ចរបស់ផែនការ
ពោលខាងលើ។ ក្នុងជំនួបនាខែឧសភាកន្លងមក UNDP បានលើឡើងសំណើរផ្តល់ជំនួយ
ចំនួន ១៤៤ លានដុល្លាអាមេរិក សំរាប់មីយ៉ានម៉ា ដើម្បីអនុត្តផែនការ ៣ ឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ