UNESCO បោះឆ្នោតជ្រើសរើសវៀតណាមជាអនុប្រធានមហាសន្និបាតនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី
(VOVWORLD) - ក្នុងតួនាទីប្រតិបត្តិ ការ វៀតណាមនឹងចូលរួមដោយផ្ទាល់ក្នុងដំណើរការកសាង និងអនុម័តលើការ សម្រេចចិត្តសំខាន់ៗរបស់អង្គការ UNESCO ស្តីពីវប្បធម៌ រួមចំណែកបន្ថែមទៀតដល់ការកែលម្អនិងអនុវត្តគោលដៅនៃអនុសញ្ញាឆ្នាំ ២០០៣។
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកអង្គការយូណេស្កូ និងគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំ។ (រូបថត៖ VOV) |
កាលពីថ្ងៃទី ១១ ខែមិថុនា នៅទីស្នាក់ការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស (ប្រទេសបារាំង) សម័យប្រជុំលើកទី ១០ នៃមហាសន្និបាតអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌ វប្បធម៌ (អនុសញ្ញាឆ្នាំ ២០០៣) បានបើកជាផ្លូវការ ដោយមានការចូលរួមពីប្រទេស ជាសមាជិកចំនួន ១៨៣ និងអ្នកសង្កេតការណ៍ជាង ១០០នាក់។
នៅក្នុងសម័យបើក ប្រទេសសមាជិកបានជឿទុកចិត្តបោះឆ្នោតជ្រើសរើសវៀត ណាមជាអនុប្រធានមហាសន្និបាតនៃអនុសញ្ញាឆ្នាំ២០០៣។ អនុរដ្ឋមន្ត្រីក្រសួងការបរ ទេស និងជាប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកអង្គការយូណេស្កូ លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាថ្មីម្តងទៀតបានបង្ហាញឲ្យ ឃើញ នូវឋានៈនិងកិត្យានុភាពកាន់តែកើនឡើងៗរបស់វៀតណាម ក៏ដូចជាការគាំទ្រ និងការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះតួនាទី និងសមត្ថភាពប្រតិបត្តិការ របស់វៀតណាមក្នុងស្ថាប័នពហុភាគីលើសកលនានា ជាពិសេសការទទួលស្គាល់ ចំពោះការរួមចំណែករបស់វៀតណាមក្នុងការអភិរក្ស ថែរក្សា និងលើកកំពស់តម្លៃ បេតិកភណ្ឌអរូបីនៅទាំងក្នុងប្រទេសនិងលើពិភពលោកផងដែរ។ ក្នុងតួនាទីប្រតិបត្តិ ការ វៀតណាមនឹងចូលរួមដោយផ្ទាល់ក្នុងដំណើរការកសាង និងអនុម័តលើការ សម្រេចចិត្តសំខាន់ៗរបស់អង្គការ UNESCO ស្តីពីវប្បធម៌ រួមចំណែកបន្ថែមទៀតដល់ការកែលម្អនិងអនុវត្តគោលដៅនៃអនុសញ្ញាឆ្នាំ ២០០៣៕