|
ផ្សារលិចទឹក Cai Rang (រូបថត៖Duy Khuong/TTXVN) |
(VOVworld) - នាថ្ងៃទី១៤ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានមាន
ជំនួបធ្វើការជាមួយតំណាងអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អ.ស.ប
(UNESCO) អំពីវិធានការអភិរក្សនិងពង្រីកតំលៃ បេតិកភណ្ឌវប្បធម៌ប្រពៃណីដើម្បី
អភិវឌ្ឍន៍ទេសចរណ៍ក្នុងសម័យនគរភាវូបនីយកម្ម។លោកស្រី Pham Thi Thanh
Huong តំណាងគណៈកម្មការស្រាវជ្រាវវប្បធម៌របស់ UNESCO វៀតណាម ឲ្យដឹងថា
ទីក្រុង Can Tho នាបច្ចុប្បន្នកំពុងអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវ នៅពេលប្រមូលផ្ដុំ
ពង្រីករូបសណ្ឋានទេសចរណ៍អេកូឡូស៊ី ដោយអនុញ្ញាតឲ្យ ភ្ញៀវទេសចរទាក់ទង
ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតំបន់ ដើម្បីស្វែងយល់អំពី វប្បធម៌ តាមនោះផ្សព្វ
ផ្សាយទំនៀមទំលាប់ប្រពៃណីវៀតណាមទៅកាន់ ពិភពលោក។លោកស្រី Pham
Thi Thanh Huong លើកទឹកចិត្តឲ្យទីក្រុង Can Tho អនុវត្តន៍យុទ្ធសាស្ត្រជាតិ
“អភិវឌ្ឍន៍ទេសចរណ៍សហគមន៍”។នេះជារូប សណ្ឋានទេសចរណ៍ដែលប្រមូលផ្ដុំ
ទៅលើការពិគ្រោះយោបល់ ជួយឧបត្ថម្ភ ប្រជាជន គ្រួសារធ្វើអាជីវកម្ម លើកកំពស់
គុណភាពសេវាកម្មតាមរយៈការបង្កើត និងប្រតិបត្តិដោយផ្ទាល់ខ្លួននូវសម្ព័ន្ធភាព
សហករទេសចរណ៍នានា៕