UNICEF៖ ជំងឺកូវីដ១៩ គំរាមកំហែងដល់ជំនាន់នៃកុមារអាហ្វ្រិក

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានអំពាវនាវឱ្យរដ្ឋាភិបាល មាតាបិតាកុមារ និងគ្រូបង្រៀននៅតាមបណ្តាប្រទេសនៃអាហ្វ្រិកខាងត្បូងនិងខាងកើត ត្រូវមមាញឹកបើកសាលារៀនឡើងវិញដោយសុវត្ថិភាព ពីព្រោះថាការបិទសាលារៀនក្នុងរយៈពេលយូរនៅទូទាំងតំបន់នេះ នឹងប៉ះពាល់ដ៏អវិជ្ជមាន ដល់ជំនាន់មួយផ្សេងទៀត។
UNICEF៖ ជំងឺកូវីដ១៩ គំរាមកំហែងដល់ជំនាន់នៃកុមារអាហ្វ្រិក - ảnh 1កូនសិស្សនៅទ្វីបអាហ្វ្រិក (រូបថត៖ newsvibesofindia.com)

បើយោងតាមអង្គការ UNICEF បានឲ្យដឹងថា នៅទូទាំងតំបន់នេះ ក្នុងចំណោមកុមារជិត ៦៥ លាននាក់ ដែលមិនបានទៅរៀន ដោយសារជំងឺរាតត្បាតកូវីដ១៩ មានកុមារប្រមាណ ៥០ % មិនទទួលបាននូវទម្រង់សិក្សាណាមួយនៅឡើយ ខណៈដែលមានកុមាររាប់លាននាក់ទៀតបន្តបាត់បង់ការទទួលទានដែលមានអាហារូបត្ថម្ភនៅពេលថ្ងៃនៅសាលារៀនផងដែរ។

នាយកទទួលបន្ទុកតំបន់ភាពខាងត្បូងនិងខាងកើតអាហ្វ្រិករបស់អង្គការ UNICEF លោក Mohamed Malick បានមានប្រសាសន៍ថាវិបត្តិជំងឺរាតត្បាតបានប៉ះពាល់យ៉ាងខ្លាំងក្លា ហើយមានហានិភ័យធ្វើឲ្យបាត់បង់មនុស្សមួយជំនាន់ដែរ។ លោក Fall ក៏បានសន្យាថា UNICEF  នឹងគាំទ្រដល់ប្រទេសនានាក្នុងតំបន់ និងចែករំលែកវិធីបើកសាលារៀនឡើងវិញដោយសុវត្ថិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ