UNICEF អំពាវនាវឱ្យដោះស្រាយស្ថានភាពកង្វះអាហារូបត្ថម្ភកុមារ

(VOVWORLD) - យោងតាមរបាយការណ៍នេះនៅលើពិភព លោកមានកុមារប្រមាណ៣៤០លាននាក់ ដែលត្រុវបានខ្វះវីតាមីននិងជាតិខនិជដូចជាដែកអ៊ីយ៉ូត។

របាយការណ៍របស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រកាសនាថ្ងៃទី១៥ខែតុលានេះបានឲ្យដឹងថា ក្នុងឆ្នាំ២០១៨យ៉ាងហោចណាស់មានក្មេងម្នាក់ក្នុងចំណោមក្មេង៣នាក់ដែលមានអាយុក្រោម៥ឆ្នាំនៅទូទាំងពិភពលោកមានស្ថានភាពរាងកាយក្រិនឬលើសទម្ងន់។វាមិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពអភិវឌ្ឍន៍យឺតយ៉ាវប៉ុណ្ណោះទេដែលទាំងគឺជាបុព្វហេតុនៃជំងឺការចុះខ្សោយប្រព័ន្ធការពារខ្លួន ហើយផលប៉ះពាល់អវិជ្ជមានដល់ការរៀនសូត្ររបស់កុមារ។យោងតាមរបាយការណ៍នេះនៅលើពិភពលោកមានកុមារប្រមាណ៣៤០លាននាក់ ដែលត្រុវបានខ្វះវីតាមីននិងជាតិខនិជដូចជាដែកអ៊ីយ៉ូត។

ថ្លែងជាមួយសារព័ត៌មាននាថ្ងៃទី១៥ខែតុលាលោក Mohamed Ag Ayoya តំណាង UNICEF ប្រចាំនៅស៊ូដង់ខាងត្បូងបានចាត់ទុកថា ត្រូវមានរបៀបជួបផ្ទាល់ពហុវិស័យហើយមានការពាក់ព័ន្ធនឹងរដ្ឋាភិបាលជាច្រើនដើម្បីជួយទប់ស្កាត់ស្ថានភាពកង្វះអាហារូបត្ថម្ភ ដែលកំពុងគំរាមកំហែងអនាគតរបស់ស៊ូដង់ខាងត្បូងបន្ទាប់ពីបានគេចចេញពីជម្លោះរយៈពេល៥ឆ្នាំ។UNICEF បានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ធ្វើផែនការយុទ្ធសាស្ត្ររួមអំពីអាហារូបត្ថម្ភដោយមានគោលដៅរួមសំដៅកាត់បន្ថយកង្វះអាហារូបត្ថម្ភ ដែលកំពុងស្ថិតនៅលើកម្រិតប្រកាសអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ