USAID សន្យាជួយឧបត្ថម្ភវៀតណាមបង្កើនសក្តានុភាពប្រឆាំងនឹងគ្រឿងញៀន

នារសៀលថ្ងៃទី ៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយឧបត្ថម្ភ
អភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) លោក Donald Steinberg​ដែលកំពុងមានដំណើរ
ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះបណ្ដាលទ្ធផលនៃ
កិច្ចសហប្រតិបត្តិការ ដែលបានទទួល ក្នុងរយៈពេលកន្លងទៅ រវាង USAID និងរដ្ឋាភិ
បាលវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ បណ្ដា
លទ្ធផលនេះបានរួមចំណែកយ៉ាងសកម្មសំដៅជំរុញទំនាក់ទំនងដៃគូមិត្តភាពល្អ
ប្រសើររវាងអាមេរិកនិងវៀតណាម ឲ្យខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានថ្លែងអំណរគុណចំពោះ USAID ដែលបានមានសកម្មភាពជួយ
ឧបត្ថម្ភវៀតណាម ក្នុងការងារទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង HIV/AIDS កសាង
កែទម្រង់ រដ្ឋបាលលើវិស័យគ្រប់គ្រងរដ្ឋរួមចំណែកកែលំអរបរិយាកាសវិនិយោគ
ចូលមកវៀតណាម ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ USAID បន្តជួយឧបត្ថម្ភវៀតណាមអនុវត្តការកាត់បន្ថយភាព
ក្រីក្រ ការទប់ទល់នឹងការប្រែប្រួលអាកសធាតុ ការបណ្តុះបណ្ដាលប្រភពធនធាន
មនុស្ស និងបង្កើនសក្តានុភាពប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន HIV/AIDS៕

USAID សន្យាជួយឧបត្ថម្ភវៀតណាមបង្កើនសក្តានុភាពប្រឆាំងនឹងគ្រឿងញៀន - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិ អាមេរិក (USAID) លោក Donald Steinberg (Image: vietnam+)


ប្រតិកម្មទៅវិញ

ផ្សេងៗ