VAVA ប្រឆាំងជំទាស់ចិនរំលោភទៅលើអធិបតេយ្យភាពសមុទ្រកោះរបស់វៀតណាម

VAVA ប្រឆាំងជំទាស់ចិនរំលោភទៅលើអធិបតេយ្យភាពសមុទ្រកោះរបស់វៀតណាម - ảnh 1
ស្ថានីយ៍ខួង Haiyangshiyou 981 ក្នុងដំបន់សមុទ្ររបស់វៀតណាមដោយខុសច្បាប់ (VOV)

        Vovworld-នាថ្ងៃទី១៧ឧសភា មជ្ឈឹមសមាគមជនរងគ្រោះដោយ​ជាតិគីមី​ពូល​
ព័រលឿងទុំ dioxin វៀតណាម (VAVA) បានចេញសេចក្តីថ្លែងការណ៍​ប្រឆាំងជំទាស់
ការដែលចិនបញ្ជូនស្ថានីយ៍ខួងដោយខុសច្បាប់ក្នុងដំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់
ខ្ពង់រាបបាតសមុទ្រវៀតណាម។ សេចក្តីថ្លែងការណ៍​បាន​លើកច្បាស់ថា VAVA បាន
សម្ដែងការឯកភាពខ្ពស់ជាមួយទស្សនៈរបស់​រដ្ឋ​វៀតណាមដែលបង្ហាញក្នុងសន្ទរកថា
របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅសម័យប្រជុំពេញអង្គ
សន្និសីទកំពូលអាស៊ានលើកទី២៤​នៅម៉ីយ៉ាន់ម៉ានាថ្ងៃទី១១ឧសភាឆ្នាំ២០១៤ គាំទ្រ
យ៉ាងខ្លាំងក្លាកំលាំងប៉ុលីស​សមុទ្រកំលាំងត្រួតពិនិត្យនេសាទនិងអ្នកនេសាទវៀត
ណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពដែនដីពិសិទ្ធិនៃមាតុប្រទេស។ ដោយហេតុ
នេះ​សមាគម​អំពាវនាវជនរងគ្រោះដោយសង្គ្រាមប្រជាជនបណ្ដាប្រទេសអង្គការ
បុគ្គល​កំលាំង​ស្នេហាសន្តិភាពលើពិភពលោកសកម្មគាំទ្រវៀតណាមក្នុងការតស៊ូ​ការពារសន្តិភាពការពារយុត្តិធម៍សមភាពនិងភាពត្រឹមត្រូវ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ