VCCI និងខេត្ត ក្រុងចុះហត្ថលេខាលើកិច្ចសន្យាបង្កើតបរិយាកាសអាជីវកម្មងាយស្រួលសំរាប់សហគ្រាស
|
VCCI និងខេត្ត ក្រុងចុះហត្ថលេខាលើកិច្ចសន្យាបង្កើតបរិយាកាសអាជីវកម្មងាយស្រួលសំរាប់សហគ្រាស |
(VOV)_ពិធីចុះហត្ថលេខាលើកិច្ចសន្យាស្ដីអំពីការបង្កើតបរិយាកាសអាជីវកម្ម
ងាយស្រួល សំរាប់សហគ្រាស រវាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម(VCCI)
និងខេត្ត ក្រុងចំនួន២១ បានប្រព្រឹត្តទៅនាថ្ងៃទី២២ កញ្ញា។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានស្នើ
អោយគ្រប់តំបន់ត្រូវរួមសហការជាមួយ VCCI កសាងសន្ទស្សន៍ជួយឧបត្ថម្ភអភិវឌ្ឍន៍
សហគ្រាស។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើអោយបណ្ដាតំបន់ត្រូវធ្វើល្អ
ការងារទាក់ទាញទុនវិនិយោគពីបរទេស ប្រមូលផ្តុំជួយឧបត្ថម្ភអង្គភាពអាជីវកម្មទ្រង់
ទ្រាយតូចនិងមធ្យម និងយកចិត្តទុកដាក់ចំពោះការធ្វើចលនាចាប់ផ្តើមអាជីព៕