|
យន្តហោះជំនាន់ថ្មី Boeing ៧៨៨-៩ របស់ Vietnam Airlines នៅអាកាសយានដ្ឋាន Le Bourget |
(VOVworld) - ការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិក្រុងប៉ារីសលើកទី៥១បាន
បើកនាថ្ងៃទី១៥ មិថុនា នៅអាកាសយានដ្ឋាន Le Bourget។នៅទីនេះ ក្រុមហ៊ុន Boeing បានសំដែងការហោះហើរដោយយន្តហោះ Boeing ៧៨៧-៩ Dreamliner នាំយករូប
ភាពពាណិជ្ជសញ្ញាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)
។អគ្គនាយក Vietnam Airlines លោក Pham Ngoc Minh បានឲ្យដឹងថា៖
“នេះជាលើកដំបូងហើយដែលខឿនអាកាសចរណ៍វៀតណាមត្រូវបានបង្ហាញយន្ត
ហោះថ្មីរបស់ខ្លួននៅការតាំងពិព័រណ៍ធំបំផុតពិភពលោកនេះ។ក្នុងកម្មវិធីផ្សព្វផ្សាយ
របស់ខ្លួន ដោយមានការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបតិ្តការរបស់ Boeing យើងខ្ញុំ
បានឧទ្ទេសនាមជាមួយអតិថិជនអំពីប្រភេទយន្តហោះថ្មី Dreamliner របស់ Vietnam
Airlines។យើងខ្ញុំសង្ឃឹមថា នេះជាជំហានចាប់ផ្ដើមថ្មីសំរាប់រូបភាពក៏ដូចជាគុណ
ភាពសេវាកម្មចំពោះអតិថិជន។ក្នុងឆ្នាំ២០១៥ និង២០១៦ Vietnam Airlines នឹង
ជំនួសការហោះហើររយៈផ្លូវឆ្ងាយភាគច្រើនទៅកាន់ អឺរ៉ុបឬអូស្រ្តាលីដោយ
ប្រភេទយន្តហោះជំនាន់ថ្មីនោះគឺ A៣៥០-៩០០ និងBoeing ៧៨៨-៩”៕