|
Vietnam Airlines បានបើកជើងហោះហើរអន្តរជាតិថ្មីចំនួន២ (vov.vn) |
VOV-ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines នាថ្ងៃទី២៤
មិថុនាបានប្រកាសជាផ្លូវការធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិចំនួន២ ពីទីក្រុង
Da Nang ទៅទីក្រុង Seoul (កូរ៉េខាងត្បូង) និងទីក្រុង Da Nang ទៅទីក្រុងសៀមរាប
(កម្ពុជា) ចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០១៣។ តាមនោះ ជើងហោះហើរ Da Nang-Seoul ត្រូវបានធ្វើអាជីវកម្មហោះហើរ៣ជើងក្នុង១សប្ដាហ៍ក្នុងថ្ងៃច័ន្ទ ថ្ងៃព្រហស្ប៍ ថ្ងៃសៅ
ដោយយន្តហោះ Airbus A321។ ជើងហោះហើរ Da Nang-សៀមរាបត្រូវបានធ្វើ
អាជីវកម្មហោះហើរ១ជើងក្នុងមួយថ្ងៃដោយយន្តហោះ ATR-72៕