Vietravel Airlines បើកផ្លូវហោះហើរ​ថ្មីរវាង​ ទី​ក្រុង​ហូជីមិញ - Quy Nhon

(VOVWORLD) - នៅថ្ងៃទី ២១ ខែមករា ក្រុមហ៊ុនអាកាសចរណ៍ Vietravel Airlines បានបើកផ្លូវហោះហើរថ្មីជាផ្លូវការ រវាងទីក្រុងហូជីមិញ - Quy Nhon (SGN - UIH) ទន្ទឹមនឹងនេះ ស្តារឡើងវិញផ្លូវហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Da Nang (SGN - DAD) ។
Vietravel Airlines បើកផ្លូវហោះហើរ​ថ្មីរវាង​ ទី​ក្រុង​ហូជីមិញ - Quy Nhon - ảnh 1អគ្គនាយកVietravel Airlines លោក Vu Duc Bien ថ្លែងមតិក្នុងពិធីបើកផ្លូវហោះហើរថ្មីរវាងទីក្រុងហូជីមិញ- Quy Nhon ។

នេះគឺជារបត់ដ៏សំខាន់មួយ ដែលបានគូសសញ្ញាការចាប់ផ្តើមឡើងវិញរបស់ក្រុមហ៊ុន បន្ទាប់ពីរយៈពេលយ៉ាងយូរ ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩។ ថ្លែងមតិក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុង Qui Nhon បានវាយតម្លៃខ្ពស់ ចំពោះតួនាទីឈានមុខ របស់ក្រុមហ៊ុនអាកាសចរណ៍-ទេសចរណ៍នានា ជាពិសេសគឺ Vietravel Airlines ក្នុងការតភ្ជាប់គោលដៅទេសចរណ៍ដ៏ល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ រវាងបណ្តាទីក្រុងសេដ្ឋកិច្ចឈានមុខគេនៅទូទាំងប្រទេស។ អគ្គនាយកក្រុមហ៊ុន Vietravel Airlines លោក Vu Duc Bien បានសង្កត់ធ្ងន់ថា ជាមួយនឹងសកម្មភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ ក៏ដូចជាការបណ្តុះបណ្តាលគុណភាពសេវាកម្ម Vietravel Airlines បានត្រៀមខ្លួនជាស្រេច ដើម្បីឈានចូលដំណាក់កាលធម្មតាថ្មី ក្នុងការដណ្តើមយកទីផ្សារអាកាសចរណ៍វៀតណាម និងក្នុងតំបន់។

ក្នុងដំណាក់កាលធម្មតាថ្មី Vietravel Airlines នឹងរក្សាផ្លូវហោះហើរទាំងនេះ ដោយមានជើងហោះហើរចំនួន ១ ជើងក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ