Viettel បង្កើតឡើងនូវគំរូកំណើនថ្មីសម្រាប់វៀតណាម
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី |
(VOVworld)-នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc អញ្ជើញចូលរួមសន្និសីទរំលឹកខួបលើកទី១០ដែល Viettel អនុវត្តការ
វិនិយោគទៅបរទេស។ នេះជាព្រឹត្តិការណ៍សំខាន់ គូសសញ្ញានូវការរីកធំធាត់របស់
Viettel និយាយដោយឡែកនិងអង្គភាពអាជីវកម្មវៀតណាមនិយាយរួម ក្នុងការនាំ
ពណិជ្ជសញ្ញាវៀតណាមទៅប្រគួតប្រជែងលើទីផ្សារអន្តរជាតិ។ អញ្ជើញថ្លែងមតិនៅ
ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា ក្នុងសម័យធ្វើ
សមាហរណកម្មអន្តរជាតិ Viettel ត្រូវបន្តការច្នៃប្រឌិតនិងបើកចេញបរិយាកាសអភិ
វឌ្ឍន៍ថ្មី ឆ្ពោះទៅបម្រើសហគមន៍និងការអភិវឌ្ឍន៍និរន្តរភាព។
ក្នុងពិធីនេះដែរ Viettel បានប្រកាសព័ត៌មានទទួលបានលិខិតអនុញ្ញត្តិវិនិយោគ
ប្រៃសណីយ៍អន្តរជាតិលើកទី១០ជាផ្លូវការ តាមរយៈសាជីវកម្មនៅមីយ៉ាន់ម៉ា៕