VinaCapital ព្យាករណ៍ថា GDP របស់វៀតណាមនឹងងើបឡើងវិញប្រមាណ ៦,៥% ក្នុងឆ្នាំក្រោយ

(VOVWORLD) - អ្នកជំនាញ VinaCapital ក៏បានលើកឡើងដែរថា កំណើនរបស់វៀត ណាមអាចទទួលបានផល ដោយសារការជំរុញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ទាប់ពីវៀតណាម-អាមេរិកបង្កើតទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ”។ 
VinaCapital ព្យាករណ៍ថា GDP របស់វៀតណាមនឹងងើបឡើងវិញប្រមាណ ៦,៥% ក្នុងឆ្នាំក្រោយ - ảnh 1កប៉ាល់កុងតឺន័រចូលចតនៅកំពង់ផែអន្តរជាតិ Gemalink ខេត្ត Ba Ria-Vung Tau។
(រូបថត៖ Hong Dat/TTXVN)
GDP របស់វៀតណាមទំនងជានឹងកើនឡើងប្រមាណ ៤,៧% នៅឆ្នាំនេះ។ ទោះ ជាយ៉ាងណាក៏ដោយ កំណើន GDP របស់វៀតណាមនឹងងើបឡើងវិញដល់ប្រមាណ ៦,៥% នៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញនៃការនាំចេញ និងផលិតកម្ម។ ប្រការនេះនឹងត្រូវបានអមដោយការងើបឡើងវិញនៃទិន្នផលផលិតកម្មរបស់វៀត ណាម ពីកម្រិតមិនមានកំណើនក្នុងឆ្នាំនេះ រហូតដល់កំណើន ៨ ដល់ ៩% នៅឆ្នាំក្រោយ។ នេះគឺជាខ្លឹមសារគួរកត់សម្គាល់នៅក្នុងរបាយការណ៍ស្តីពីចំណុចលេចធ្លោនៃសេដ្ឋកិច្ចវៀតណាមដែលចេញផ្សាយនាពេលថ្មីៗនេះដោយលោក Michael Kokalari នាយក ការិយាល័យវិភាគម៉ាក្រូសេដ្ឋកិច្ច និងស្រាវជ្រាវទីផ្សារនៃ VinaCapital។
យោងតាមការវិភាគរបស់ VinaCapital កំណើននៃការប្រើប្រាស់ក្នុងស្រុកក្នុង ឆ្នាំនេះគឺស្ទើរតែមិនផ្លាស់ប្តូរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឡើយ។ អារម្មណ៍ទីផ្សារបានរងផលប៉ះពាល់ដោយបញ្ហាប្រឈមដែលកំពុងកើតមាននៅទីផ្សារអចលនទ្រព្យ និងដោយសារការធ្លាក់ចុះនៃការនាំចេញរបស់វៀតណាម។ ផ្ទុយទៅវិញ ចំនួនភ្ញៀវទេសចរបរទេសបានងើបឡើងវិញជិត ៧០% បើធៀបនឹងកម្រិតមុនកូវីដ-១៩ នៅឆ្នាំនេះ។ ប្រការនេះបានរួមចំណែកក្នុងកំណើន GDP របស់វៀតណាមក្នុង ឆ្នាំនេះ។
លើសពីនេះ អ្នកជំនាញ VinaCapital ក៏បានលើកឡើងដែរថា កំណើនរបស់វៀត ណាមអាចទទួលបានផល ដោយសារការជំរុញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ទាប់ពីវៀតណាម-អាមេរិកបង្កើតទំនាក់ទំនង “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ”។ យោងតាម VinaCapital ប្រការនេះនឹងជំរុញការវិនិយោគរបស់សហរដ្ឋ អាមេរិកចូលមកវៀតណាមឱ្យកើនឡើងយ៉ាងខ្លាំង ជំនួសឱ្យសមាមាត្រតិចជាង ៣% នៃដើមទុន FDI សរុបចូលមកវៀតណាមនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ