Vinamilk បន្តចូល Top អង្គភាពអាជីវកម្ម១០០មានតំលៃបំផុតនៅអាស៊ាន
|
Vinamilk បន្តចូល Top អង្គភាពអាជីវកម្ម១០០មានតំលៃបំផុតនៅអាស៊ាន |
Vovworld-ទស្សនាវដ្តី Nikkei Asian Review ទើបនឹងបានប្រកាសបញ្ជីឈ្មោះក្រុមហ៊ុនចំនួន១០០មានតំលៃបំផុតអាស៊ី-អាគ្នេយ៍ឆ្នាំ២០១៥។ ក្នុងការជ្រើសរើសលើកនេះវៀតណាមមានក្រុមហ៊ុនចំនួន៥គឺ Vinamilk។ PetroVietnam Gas, Vietcombank, Vingroup និង FPT។ ក្នុងចំណោមក្រុមហ៊ុនចំនួន៥នេះ Vinamilk ជាក្រុមហ៊ុនមានតំលៃទុនភាវូបនីយកម្មធំបំផុតដោយមានតំលៃប្រមាណជាង៦,៦ពាន់លានដុល្លារអាមេរិក។ នាពេលថ្មីៗនេះ នៅក្រុងម៉ានីលប្រទេសហ្វីលីពីន Vinamilk ត្រូវបានលើកដម្កើងជាក្រុមហ៊ុនមានពិន្ទុះធុរកិច្ចល្អបំផុតនៅវៀតណាមក្នុងពិធីប្រគល់ពានរង្វាន់ធុរកិច្ចក្រុមហ៊ុនដំបន់អាស៊ាន។ នៅវៀតណាម Vinamilk ក៏ជាពាណិជ្ជសញ្ញាទឹកដោះគោតែមួយគត់ក្នុងផ្នែកទឹកដោះគោវៀតណាម៤លើកជាបន្តបន្ទាប់ត្រូវបានរដ្ឋាភិបាលវៀតណាមលើកដម្កើងជាពាណិជ្ជសញ្ញាជាតិ៕